​ឃាត់ខ្លួន​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន​

​កណ្តាល: កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​ប៉ុស្តិ៍ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ក្នុងចំណោម​២​នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​ម៉ោង​ប្រមាណ ២ រំលងអធ្រាត្រ ចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំការ​ស្វាយ ក្នុងភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ឃាត់ខ្លួន ១.​ឈ្មោះ គឹម ផល្លា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ។ រីឯ​ម្នាក់ ដែល​គេចខ្លួន ឈ្មោះ ជឹម សាវ​ណ្ណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ក្រោយពី​ចាប់ខ្លួន កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង មាន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា មេ​តំ​ហ្វេ​តា​មីន ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ៣ កញ្ចប់​តូច -​ទូរស័ព្ទ​១​គ្រឿង -​កាំភ្លើង​ស្នប់​១​ដើម និង​ពឹ​ល​ឆ្លុះ​១ -​ខោខ្លី​ពណ៌​លឿង ១ រួច​បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕V​/S

​ឃាត់ខ្លួន​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន​

​ឃាត់ខ្លួន​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន​

​ឃាត់ខ្លួន​ម្នាក់ ក្នុងចំណោម​២​នាក់ ពីបទ​រក្សាទុក​សារធាតុ​ញៀន​