អតីត​កីឡាករ ចៅ ចេកអាំង ក្លាយជា​គ្រូមន្តអាគម កាប់​មិន​មុត ដុត​មិន​ឆេះ

​នៅក្នុង​ពិភព​កីឡាប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ នា​អំឡុង​ឆ្នាំ​២០០០ អ្នក​និយម​ទស្សនា​ដ៏​ច្រើន​លើសលប់ សុទ្ធតែ​បានដឹង បាន​ស្គាល់​កីឡាករ​ជើង​ខ្លាំង គឺ កីឡាករ ចៅ ចេកអាំង មកពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបងកាលណោះ​កីឡាករ ចៅ ចេកអាំង គឺជា​កីឡាករ​ជើង​ខ្លាំង​មួយរូប ល្បីល្បាញ​លើស​ង្វៀន​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ ។​ប៉ុន្តែ​ដោយសា​ការ​សណ្តកដៃ​(​ខូច​ស្មា​ឆ្វេង​) ក្នុងជំនួប​ជាមួយ​កីឡាករ ជា តក់ របស់​ក្លិប​ខេមរភូមិន្ទ ក្នុង​ឆ្នាំ​២០០៣ បានធ្វើ​ឲ្យ ចៅ ចេកអាំង បាន​ឃ្លាតឆ្ងាយ​ពីស​ង្វៀន​ប្រដាល់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ។​ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ ស្រាបតែ​លេចមុខ អតីត​កីឡាករ ចៅ ចេកអាំង បាន​កែប្រែ​ជីវិត​ខ្លួនឯង​ឲ្យ​ក្លាយជា គ្រូមន្តអាគម​ន៍ កាប់​មិន​មុត ដុត​ក៏​មិន​ឆេះ នៅ​ខេត្តបាត់ដំបង ទៅវិញ​។​

​បច្ចុប្បន្ន ចៅ ចេកអាំង មាន​អាយុ​៣៨​ឆ្នាំ ហើយ​មាន​ប្រពន្ធ និង​កូន​៣​នាក់​ក្នុងបន្ទុក ដែល​កំពុង​រស់នៅក្នុង​ភូមិ​អង់ ឃុំ​អូរ​ចារ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ក្នុង​ជីវ​ភាពជា​អ្នកធ្វើ​ស្រែ និង​រត់​ម៉ូតូឌុប ប៉ុន្តែ​ឥឡូវនេះ លោក​បានក្លាយ ជា​គ្រូ​កាប់​មិន​មុត ដោយ​លោក​បាន​បង្ហោះ​វីដេអូ នៅក្នុង​ទំព័រ​ហ្វ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក ដោយមាន​អ្នក​ទៅ​សាកល្បង​ឬ​ពាក់​ខ្សែ​គាថា របស់លោក ហើយ​លោក​បាន​យក​កាំបិត ដ៏​មុត ទៅ​កាប់​លើ​អ្នក ដែល​ពាក់​ខ្សែ​គាថា​នោះ ដោយ​មិនមាន​ដាច់​សាច់ ឬ​របួសស្នាម ចេញឈាម​អ្វី​បន្តិច​ឡើយ​។​សូម ទស្សនា​វីដេអូ លោកគ្រូ​ចៅ ចេកអាំង បញ្ចេញ​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ទាំងអស់គ្នា ៖
​សុទ្ធ គឹម​សឿន​

 


 

មុនអគមន៍ខ្មែរពិតៗស្បែកស្វិតសម្តែងនៅក្នុងប្រទេសម៉ាលេសុី

Posted by ចៅ ចេក អាំង on Tuesday, June 23, 2015