ឥទ្ធិពលនៃការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន

តើការ​ទទួល​ទាន​កាហ្វេ ​តែ​ ឬភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​ជាភេសជ្ជៈ​មាន​ផ្ទុកនូវ​ជាតិ​កាហ្វេអ៊ីន​ជារៀង​រាល់ថ្ងៃ ​វាមាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​សុខភាព​ និង​ខួរក្បាល​របស់​អ្នក? ​តើអ្នក​ចូលចិត្ត​ពិសារ​ភេសជ្ជៈ​ប្រភេទ​នេះ​ជារៀង​រាល់ថ្ងៃ​ដែរឬទេ?​ តើ​អ្នកដឹង​ថាភេសជ្ជៈ​ដែល​មានផ្ទុក​ជាតិ​កាហ្វេអ៊ីន​មាន​ឥទ្ធិពល​ចំពោះ​សុខភាព​ និងខួរក្បាល​របស់​អ្នក​យ៉ាងណាទេ? ​

ខាង​ក្រោម​នេះ​គឺជាដំណើរ​ការរបស់វា៖​
ឥទ្ធិពលនៃការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ទី១. ​បង្កើន​ការ​ភ្ញាក់​រឭក​
នៅពេល​ខ្លះ ​មនុស្ស​យើង​ម្នាក់ៗ​ក៏ឧស្សាហ៍​ងោកងុយ​នៅពេល​ថ្ងៃដែរ​ ដូច្នេះ​ភេសជ្ជៈ​កាហ្វេអ៊ីន​អាចជួយ​បង្កើន​ស្មារតី ​និងភាព​ភ្ញាក់​រឭក​ជូនអ្ន​កកុំ​ឱ្យ​មានអារម្មណ៍​ងងុយ​គេងបាន ។​
ឥទ្ធិពលនៃការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ទី២. ​ដាស់​អារម្មណ៍​
ក្នុង​ន័យនេះ​វាមិនមែន​សម្ដៅ​ចំពោះ​ការដាស់​អារម្មណ៍​អ្វី​ផ្សេងឡើយ ​ប៉ុន្តែ​ភេសជ្ជៈ​ដែល​មានជាតិ​កាហ្វេអ៊ីន​ វាអាចជួយ​អ្នកឱ្យ​រួចផុត​ពីសំណាញ់​នៃការ​ធ្វើទុក្ខ​បុកម្នេញ​ពីអារម្មណ៍​ធុញថប់​ តប់​ប្រមល់ ​អារម្មណ៍​ស្មុគស្មាញ​ អារម្មណ៍​សុញ​ផ្សេងៗ​ ដូច្នេះ​ព្រឹក​ឡើង ​ប្រសិន​បើអ្នក​បានយ៉ាង​ហោច​ណាស់​ពិសារ​កាហ្វេ​មួយកែវ វា​ពិត​ជា​មាន​ឥទ្ធិពល​ល្អ​ចំពោះ​ស្មារតី ​និង​អារម្មណ៍​របស់អ្នក ។​
ឥទ្ធិពលនៃការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ទី៣.​ បង្កើន​ការ​ចងចាំ ​
អ្នក​វិទ្យាសាស្ត្រ​បានស្រាវ​ជ្រាវ​ដឹងថា​ ជាតិកាហ្វេអ៊ីន​ ពិត​ជាមាន​សារ​សំខាន់​សម្រាប់​ដំណើរ​នៃភាពរស់​រវើក​របស់​ខួរក្បាល​ ។ ជាតិ​កាហ្វេអ៊ីន​វាអាច​ជួយ​អ្នកឱ្យ​ទទួលបាន​ការចង​ចាំល្អ​ ប៉ុន្តែ​មិនមែន​ថាវាអាច​ជួយអ្នក​ឱ្យអាច​ចងចាំ​គ្រប់​រឿង​រ៉ាវ​នោះទេ ​។ ​ត្រូវចាំ ​ដ្បិតតែ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ី​ន​អាច​ជួយ​អ្ន​ក​បាន​យ៉ាងល្អ​ក្នុង​ការចងចាំ​ ប៉ុន្តែ​បើ​អ្នក​ពិសារ​វា​ច្រើន​ជ្រុល​ហួស​​នោះ​វានឹង​បង្កទុក្ខ​លំបាក​ដល់អ្នក​វិញ​ជាមិន​ខាន ​ដូច​ជាទន់​ដៃទន់ជើង​ និង​ល្ហិតល្ហៃ​អស់​កម្លាំង​ជាដើម ។​
ឥទ្ធិពលនៃការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ទី៤. ​បង្កើន​ការយក​ចិត្តទុក​ដាក់​
ការពិសារ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេអ៊ីន​ដូចជា​ការហ្វេ​ ភេសជ្ជៈ​ប៉ូវកម្លាំង ​និង​តែជាដើម​ វាពិតជា​អាច​ជួយ​អ្នកឱ្យ​បង្កើន​ការយក​ចិត្ត​ទុកដាក់​ផ្ចង់​ទៅលើ​គោល​ដៅ​នៃការងារ​របស់​អ្នកបានល្អ ​។ សម្រាប់​អ្នកធ្វើការ​ធ្ងន់ៗ​ ឧស្សាហ៍​ហេវ​ហត់ ​និង​ធ្វើការ​ច្រើនម៉ោង ​ឬ​ជាអ្នក​បើកបរ​រថយន្ត​ផ្លូវឆ្ងាយ ​ជាតិ​កាហ្វេអ៊ីន​អាច​នឹង​ជួយអ្នក​ដើម្បី​ពង្រឹង​ការយក​ចិត្តទុក​ដាក់បន្ត ។​​
ឥទ្ធិពលនៃការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ទី៥. ​ធ្វើឱ្យបេះ​ដូង​របស់​អ្នកខ្លាំង​
ការពិសារ​កាហ្វេ​ វាអាច​នាំឱ្យ​ផលិតកម្ម​បេះដូង​របស់​អ្នកមាន​កម្ដៅ​សម​ល្មម​ និង​កម្លាំងខ្លាំង ។ ​ភាគ​ច្រើន​អ្នក​ដែល​មាន​បញ្ហា​ស្មុគស្មាញ ​(Stress) ​គឺមកពី​ចង្វាក់​បេះដូង​របស់​គេដើរ​មិនសូវ​ល្អ ​ដូច្នេះ​បើ​មានកា​ហ្វេ​មួយកែវ​នៅក្បែរ ​នោះ​ក្ដីកង្វល់​នឹង​ត្រូវ​បាន​ដោះស្រាយ​ ប៉ុន្តែអ្នក​ដែល​កំពុង​មាន​របួស​ ឬ​ដំបៅ​គួរកុំ​ពិសារ​កាហ្វាអី ​ឬ​តិច​តួច​បានហើយ​ ព្រោះ​វាអាច​បណ្ដាល​ឱ្យ​របួស​មិន​ងាយ​ជាសះ​ស្បើយ ៕​

ដោយ៖ ឈូក ស
ប្រភព៖ Business Insider