ប្រទេស​អ៊ុយ​ក្រែ​ន ប្រ​កា​ស​ចាក់​សាំង​អត់​គិតថ្លៃ​សម្រាប់​អតិថិជន​ស្លៀក​ឈុត​ប៊ី​គី​នី​

​នេះ​ពិតជា​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​មិន​ងាយ​ជួប​ពិតមែន ហើយ​មិនដឹងថា​នៅ​ស្រុក​យើង​ពេលណា​នឹកឃើញ​ធ្វើ​កម្មវិធី​ប្រូ​ម៉ូ​សិន​បែប​ហ្នឹង​នឹង​គេ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប្រជាជនមាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ជាពិសេស​សម្រាប់​អតិថិជន​ដែល​ចង់​ទទួលបាន​ប្រូ​ម៉ូ​សិន​បែបនេះ ត្រូវតែ​ស្លៀក​ឈុត​ប៊ី​គី​នី និង ចុះមក​ចាក់​សាំង​ដោយ​ខ្លួនឯង​។



​កម្មវិធី​នេះ​មិនមែន​សម្រាប់តែ​នារី​នោះទេ សូម្បីតែ​បុរសៗ​ក៏​អាចមក​ទទួល​ប្រូ​ម៉ូ​សិន​នេះ​ដូចគ្នា គ្រាន់តែ​ភាគច្រើន​ភ្ញៀវ​ដែល​ស្លៀក​ឈុត​ប៊ី​គី​នី​ច្រើនតែ​ជា​ភ្ញៀវ​នារីៗ​។ គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​ពេលនេះ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​សាំង​ឡើងថ្លៃ និង រូបិយប័ណ្ណ​ហើម ហើយ​ពេលនេះ​អាកាសធាតុ​គឺ​កាន់តែ​ត្រជាក់ ដោយ​សូម្បីតែ​រដូវក្តៅ​ក៏​សីតុណ្ហភាព​បានត្រឹមតែ ២០ អង្សា​សេ ប៉ុណ្ណោះ​។



​ដូចនេះ​សម្រាប់​អតិថិជន​ដែល​អាច​ទ្រាំ​នឹង​អាកាសធាតុ​រងារ គឺអាច​ប្តូរ​សម្លៀកបំពាក់​មកជា​ឈុត​ប៊ី​គី​នី រួច​ចុះមក​ចាក់​សាំង​ដោយ​ខ្លួនឯង​។ អតិថិជន​ម្នាក់ៗ​បាន​ចុះ​ពី​រថយន្ត​តម្លៃ​ថ្លៃៗ​រួច​ត្រ​មៀ​ប​ជួរ​ចូល​ចាក់​សាំង​ដោយ​អត់​គិតថ្លៃ ព្រមជាមួយ​ម៉ូដ​ឈុត​ប៊ី​គី​នី​ពណ៌​ស្រស់​ឆើត​គួរឱ្យ​ទាក់ភ្នែក​៕ ខេ​រី​
(​ទស្សនា​វីដេអូ​ខាងក្រោម​)
(​ប្រភព​៖ បូ​ហ្សា​)