យក់ ថិ​ត​រដ្ឋា បង្ហោះ​សារ​ពិបាកចិត្ត​…!

កំពូល​តារាចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស អ្នកនាង យក់ ថិ​ត​រដ្ឋា ថ្មីៗ​នេះ​បាន​ត្អូញត្អែរថា​ពិបាកចិត្ត មិនដឹងថា​នាង​កំពុង​ពិបាកចិត្ត​រឿង​អ្វី​ទេ​។​​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​ឈ្មោះ Yuk Thetrotha បានសរសេរថា «​ហេតុអ្វី​? ក៏​ចិត្ត​ខ្ញុំ​នៅតែ​ពិបាកចិត្ត​និយាយ​មិន​ចេញ​បើទោះបី​ជាមាន​មនុស្ស​ម្នាក់នេះ​នៅចាំ​ផ្តល់​កម្លាំងចិត្ត​ក៏ដោយ ឬក៏​មកពី​ខ្ញុំ​ជាម​នុស្ស​គិត​ច្រើនតែ​រឿង​របស់​អ្នកផ្សេង​ច្រី​ន​ពេក​ទេ​ដឹង​! ទឹកភ្នែក​របស់ខ្ញុំ​ច្រើនតែ​ហូរ​ដោយ​មិនដឹង​ខ្លួន​»​។​

​សារ​តម្អូញតម្អែរ​នេះ​បានធ្វើឱ្យ​មហាជន និង អ្នកគាំទ្រ​ងឿងឆ្ងល់​យ៉ាងខ្លាំង ពីព្រោះ​កន្លងមក​តារាចម្រៀង​ក​ម្រ​មានរឿង​អាស្រូវ​រូបនេះ​មិនដែល​បង្ហោះ​សារ​បែបនេះ​ពីមុនមក​ឡើយ​។ តើ​ម្ចាស់​បទ​«​ឮ​សំឡេង​បេះដូង​អូន​ទេ​?»​ពេលនេះ​នាង​កំពុងមាន​បញ្ហា​អ្វី ឬ ព្រួយចិត្ត និង ពិបាកចិត្ត​រឿង​អ្វី បើ​ពេលនេះ​នាង​មានគ្រួសារ​មួយ​ដែលមាន​ស្វាមី​(​លោក ឃុំ ប៉ុណ្ណា​ដែ​ត​)​ចេះ​យល់ចិត្ត និង ស្រឡាញ់​នាង​ដូច្នេះ​។ រីឯ​រូបភាព​ដែល​នាង​បង្ហោះ​អម​ជាមួយ​សារ​នោះ​ឃើញថា នាង និង ស្វាមី​មាន​ភាព​ល្អូកល្អិន​ផ្អែមល្ហែម​នឹង​គ្នា​ណាស់ដែរ​។ ទាក់ទិន​នឹង​រឿង​សារ​នេះ​យើង​មិនទាន់​ដឹង​ច្បាស់​ពី​អត្ថន័យ​ពិត​យ៉ាងណាទេ ព្រោះ​មិនទាន់មាន​ការបកស្រាយ​ពី​តារាចម្រៀង​រូបនេះ​នៅឡើយ​។​

គួររំឭកថា​តារាចម្រៀង​ស្រី​សំឡេង​ស្អក យក់ ថិ​ត​រដ្ឋា បាន​ចាប់ដៃគ្នា​រៀបការ​ជាមួយ​លោក ឃុំ ប៉ុណ្ណា​ដែ​ត ជាង ១០ ឆ្នាំ​មកហើយ រហូតមកដល់​ពេលនេះ​នាង​ទទួលបាន​បុត្រា​ពីរ​នាក់ ហើយ​ថ្មីៗ​នេះ​ទៀត​គូស្នេហ៍​មួយគូ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គូស្នេហ៍​គំរូ​ក្នុង​សិល្បៈ​ទៀតផង​៕ ទីល​