ចាប់​បាន​អំបូរ​ត្រី​ឆ្លាម​មុខ​អាក្រក់​ដ៏​កម្រ​ នៅ​ឆ្នេរ​ស្កុតឡែន


ចាប់​បាន​អំបូរ​ត្រី​ឆ្លាម​មុខ​អាក្រក់​ដ៏​កម្រ​ នៅ​ឆ្នេរ​ស្កុតឡែន

ត្រី​ឆ្លាម​ចម្លែក​ដែល​គេ​​ទើប​ចាប់​បាន​នៅ​ឆ្នេរ​សមុទ្រ​ស្កុតឡែន​នេះ​ ជា​ប្រភេទ​ត្រី​ឆ្លាម​ដ៏​កម្រ​បាន​ឃើញ​នៅ​លើ​ផែន​ដី​ ដែល​វា​រស់​​នៅ​ក្នុង​ជម្រៅ​ទឹក​ដ៏​សែន​ជ្រៅ។

 

ចាប់​បាន​អំបូរ​ត្រី​ឆ្លាម​មុខ​អាក្រក់​ដ៏​កម្រ​ នៅ​ឆ្នេរ​ស្កុតឡែន

 

វា​ត្រូវ​បាន​គេ​ស្គាល់​ថា ​ស្ថិត​ក្នុង​អំបូរ Psuedotrakias​ ដែល​ចាប់​បាន​​ដោយ​ក្រុម​ជីវវិទូ​ផ្លូវ​សមុទ្រ​ ក្នុង​ការ​​ចូលរួម​វាស់​ស្ទង់​មើល​ជីវិត​សត្វ​សមុទ្រ​នៅ​ជិត​កូន​កោះ​ Barra​ ក្នុង​ប្រជុំ​កោះ Outer Herbrides ភាគ​ខាងលិច​ ប្រទេស​ស្កុតឡែន។

 

​បើ​តាម​​សម្ដី​របស់​អ្នក​នាំ​ពាក្យ​កម្មវិធី​រុករក ​ត្រី​នេះ​មាន​ប្រវែង​២​ម៉ែត្រ​ និង​ទម្ងន់​៦០​គីឡូក្រាម ​ជាមួយ​ធ្មេញ​តូច​ៗ​ មាត់​ធំ។ ​តែ​ជា​ទូទៅ​ វា​អាច​មាន​ប្រវែង​ដល់​ទៅ​៣​ម៉ែត្រ​ និង​រស់នៅ​ជម្រៅ​ទឹក ១៤០០​ម៉ែត្រ​ ដែល​គេ​ធ្លាប់​ឃើញ​នៅ​ជុំ​វិញ​ពិភពលោក​ មាន​ឆ្នេរ​សមុទ្រ​កាណាដា​ ប្រេស៊ីល ព័រទុយហ្គាល់ អៀរឡង់​ កោះ​ហាវ៉ៃ​ និង​ជប៉ុន​ជា​ដើម។

 

កាលពី​ឆ្នាំ​២០០០​ ​គេ​ធ្លាប់​ចាប់​បាន​ប្រភេទ​ត្រី​នេះ​នៅ​ឆ្នេរ​​ស្កុតឡែន​ម្ដង​ហើយ​ តែ​វា​មាន​ទំហំ​តូច​ជា​ង​នេះ ​ពោល​គឺ​មាន​ប្រវែង​១,៨​ម៉ែត្រ​ និង​ទម្ងន់​២៥គីឡូក្រាម​ប៉ុណ្ណោះ​ នៅ​ភាគ​និរតី​កូន​កោះ Barra ចម្ងាយ​៨០​គីឡូម៉ែត្រ៕

 

-ចុច​អាន៖ ឃើញ​​ពីង​ពាង​ យក​ដែកកេះ​ទៅ​អុជ​ ឆាបឆេះ​​ក្នុងការ៉ាស​សាំង

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail