សមា​គម​អតីត​យុទ្ធ​ជន​កម្ពុជា​បើក​ប្រាក់​មរណៈ​សង្គ្រោះ​ដល់​គ្រួសារ​សព​សមា​ជិក​សមាគមក្នុងខេត្ត​កំពត

ខេត្ត​កំពត៖ ក្រុម​គ្រួសារ​សព​សមា​ជិក​សមា​គម​អតីត​យុទ្ធ​ជន​កម្ពុជា​ក្នុង​ខេត្ត​កំពត​ចំនួន​១១០​គ្រួសារ​បាន​មក​ទទួល​ប្រាក់​មរណៈ​ពី​សមាគម​​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​ចំនួន​៤​លាន​រៀល​។

ពិធី​បើក​ផ្តល់​ប្រាក់​ដល់​គ្រួសារ​សព​អតីត​យុទ្ធ​ជន​កម្ពុជា​នា​ពេល​នេះ​ធ្វើ​ឡើង​នៅ​ទី​ប​ញ្ជា​ការ​ផ្នែក​សឹក​រង​កំពត ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​គឹម ហុង អគ្គ​លេខា​ធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ៕