មុននេះ! រថយន្តដឹកដី​ថយកិន​អ្នកបើកបរ​គ្រឿងចក្រ​ម្នាក់ស្លាប់​

រាជធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយនៅមុននេះបន្តិច នាថ្ងៃទី​០១ តុលា ២០១៥ នេះ មានករណី​​រថយន្ត​ដឹក​ដី​របស់​រដ្ឋាករទឹក​មួយ​​គ្រឿង ​បាន​បើក​ថយ​ក្រោយ​ ក៏កិនអ្នកបើក​​បរ​គ្រឿងចក្រ​ម្នាក់​ស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះ​កើតឡើង​​នៅ​​ចំណុចមុខ​វត្ត​ជើងឯក​ ក្នុងសង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជំហានដំបូង គេនៅមិនទាន់អត្តសញ្ញាណនោះទេ ខណៈ​សមត្ថកិច្ចកំពុង​ចុះត្រួតពិនិត្យ​កន្លែងកើតហេតុ  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព