យប់មិញ​! កម្លាំង​ប៉ូលិស និង​ប៉េ​អឹ​ម ចុះ​បង្ក្រាប​ក្រុម​សហជីព​៥​នាក់​លួច​អីវ៉ាន់​របស់​រោងចក្រ ANJ

ខេត្តកំពង់ស្ពឺ ៖ ដោយ​មានការ​ស្រាវជ្រាវ និង​ដឹង​មុខសញ្ញា​ជា​យូរ​មក​ហើយ​នោះ កម្លាំង​ប៉ូលិស សហការ​ជាមួយ​កម្លាំង​ប៉េ​អឹ​ម កាល​ពី​វេលា​ម៉ោង​០៩ និង​១២​នាទី​យប់​ថ្ងៃ​ទី​០១ តុលា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​អង្គស្នួល បាន​ធ្វើការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥​នាក់​ដែល​ជា​ក្រុម​សហជីព ខណៈ​កំពុង​ដឹក​អីវ៉ាន់​ដែល​លួច​បាន​ពី​រោងចក្រ ANJ ស្ថិត​ក្នុងភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​​សំរោង​ទង ខេត្តកំពង់ស្ពឺ យក​ទៅ​លក់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ត្រូវ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន មាន​ដូច​ជា​ប្រាក់​ដុល្លារ​ចំនួន​១.១២៩៤​ដុល្លារ​, ប្រាក់​ដុ​ង​៣៨.៧៥០០០០, ប្រាក់​ស៊ី​ង​ហ្គា​ពួរ​១០​ដុល្លារ​, រថយន្ត​បា​ឡែ​ន​ពាក់​ស្លាក​លេខ​3A-0959​មួយ​គ្រឿង និង​រថយន្ត​សម្រាប់​ដឹក​អីវ៉ាន់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព