លោក​សម រង្ស៊ី ៖ ល្ងាច​នេះ​គណ​បក្ស​ទាំង​២នឹង​ជួប​គ្នា​នៅ​វិមាន​រដ្ឋ​សភា​តាម​ការ​គ្រោង​ទុក

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ពេល​នេះ​លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចាក​ចេញ​ពី​វត្ត​បទុម​វត្តី​ហើយ​។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​លោកសម រង្ស៊ី ​អញ្ជើញ​ចូល​រួម​ដាក់​បិណ្ឌ​វេន​ទី​៤នៅ​វត្ត​បទុម​វត្តី​នោះ លោក​បាន​មាន​ប្រ​សាសន៍​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា នៅ​ល្ងាច​នេះ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណ​បក្ស​ប្រជា​ជន​នឹង​ជួប​គ្នា​​នៅ​វិមាន​រដ្ឋ​សភា​តាម​ការ​គ្រោង​ទុក​។

លោក​សម រង្ស៊ី បាន​មាន​ប្រសាសន៍​ទៀត​ថា ​​ច្បាប់​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​គណ​បក្ស​ទាំង​២បាន​ព្រម​ព្រៀង​គ្នា​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ ហើយ​នៅ​សល់​​ចំណុចតិច​តួច​ដែល​មិន​ទាន់​ព្រម​ព្រៀង​គ្នា​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ល្ងាច​នេះ​​ ហើយ​ទាក់​ទង​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ក៏នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ដែរ​៕