តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

តារា​ៗ​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ច្រើន​ឆ្នាំ អ្នក​ខ្លះ​តែង​មាន​លទ្ធភាព​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​​ជា​ខ្នាត​តូច ឬ​ធំ​តាមចំណូល​ជាក់ស្ដែង​។ តែ​សម្រាប់​តារា​ៗ ៧ ដួង​ដែល Sabay នឹង​បង្ហាញ​ជូន​នេះ​គឺ​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ៖

 

១.ខាត់ សុឃីម៖ កូនច្បង​ត្រកូល​ខាត់​នេះ​ ពិត​មិន​ធម្មតា​​ព្រោះ អ្នកនាង​មាន​តាំងពី ហាង​កែសម្ផស្ស សំអាង​ការ ភ្លេង បើក​ស្ទួឌីយូរ​ថត​រូប និង​ បង្រៀន​សិស្ស​ ដែល​​ធ្វើឲ្យ​បងប្អូន​តារា​កូន​ពីរ​រូប​នេះ​មាន​ការងារ​នៅ​ជិត​ខ្លួន​ទាំងអស់។ ក្រៅ​ពី​នេះ នាង​មាន​អចលនទ្រព្យ​ច្រើន​កន្លែង​ទៀត មាន​ដូច​ជា​ផ្ទះ​នៅ​ជិត​ផ្សារ​ដេម៉ូដែល​ទើប​ប្រកាស​លក់​​តម្លៃ ៨០ម៉ឺន​ដុល្លារ។ ផ្ទះជួល​មាន​៥០​បន្ទប់ ផ្ទះ​ស្វែង​ក្នុង​បុរី​ម្ដុំ​ស្ទឹង​មាន​ជ័យ និង​ថ្មី​ៗ​នេះ ទើប​ប្រកាស​គម្រោង​សង់​ខុនដូ​ប្រើ​ទុន​ប្រមាណ​១​លាន​ដុល្លារ​​ទៀត។

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

២.យុគ ចិន្តា៖ ពិធី​ការិនី​ជួរ​មុខ​ក្នុង​ប្រទេស​រូប​នេះ មានជំនួញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ នៅ​ក្នុង​ស្រុក​មានហាង​កាត់​សំលៀកបំពាក់  ​អាហារដ្ឋាន និង​ថ្មី​ៗ​នេះ​ទើប​បង្កើត​ក្រុម​ទទួល​រៀប​ចំ​ពិធីការ​ផ្សេង​​ទៀត។ ដោយ​ឡែក​នៅ​ក្រៅ​ស្រុក គឺ​នៅ​អាមេរិក​វិញ មាន​ហាង​លក់​ស៊ីឌី និង​ហាង​លក់​នំ​ដូណាត់​ទៀត។

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

៣.កែវ ស្រី​នាង៖ ត្រូវ​បាន​គេ​ចាត់​ថា ជា​តារា​ស្រី​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់ ដែល​ក្រោយ​ពី​រៀបការ​ជាមួយ​ស្វាមី​ជា​អ្នក​ជំនួញ​ជន​ជាតិ​អង់គ្លេស​រួច នាង និង​ស្វាមី​មាន​ទ្រព្យ និង​អចលនទ្រព្យ រួម​នឹង​មុខ​ជំនាញ​ជា​ច្រើន។ ស្រី​នាង ត្រូវ​បាន​គេ​ដឹង​ថា​នៅ​សៀមរាប នាង​មាន​ជំនួញ​បោះ​ដុំ​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​តាម​សណ្ឋាគារ ហាង​សាឡន និង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ទី​នេះ យ៉ាង​ប្រណិត​រចនា​បែប​ខ្មែរ​ដូច​ផ្ទះ​សេដ្ឋី​បុរាណ។ ក្រៅ​ពី​នេះ នាង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ តែ​បាន​ជួល​បន្ត​ឲ្យ​គេ​ហើយ។ បន្ថែម​​ពី​លើ​នេះ​ នាង​ក៏​ទើប​សង់​រួច​រាល់​ភូមិ​គ្រឹះ​ស្កឹមស្កៃ​មួយ​នៅ​លើ​កំពូល​ភ្នំ​ជាប់​មាត់​សមុទ្រ​នាង​ខេត្ត​កែបដែល​មាន​តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​ថែម​ទៀត។

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

.គង់ សុជាតិ៖ ពិធី​ការិនី​សំឡេង​ស្រទន់​រូប​នេះ​វិញ គឺ​មាន​សាលា​បង្រៀន​កែ​សម្ផស្ស និង​អ៊ុត​សក់​ដែល​មក​ទល់​បច្ចុប្បន្ន​មាន​ពីរ​សាខា​នៅ​មុខ​បាក់​ទូក​មួយ និង​នៅ​ម្ដុំ​មេ​ភ្លើង​មួយដែល​ទទួល​បាន​ការ​គាំទ្រ និង​មាន​ភាព​ល្បី​ឈ្មោះ​ជា​ខ្លាំង​ក្នុង​ស្រទាប់​មិត្ត​យុវវ័យ ក៏​ដូច​ជា​មិត្ត​​សិល្បករ សិល្បការិនី។ ក្រៅ​ពី​នេះ​ អ្នក​នាង​មាន​ហាង​បបរ​មាន់​ស្រែ​​ដែល​ទើប​បើក​ថ្មី​ៗ​នេះ។

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

៥.ចន ច័ន្ទលក្ខិណា៖ តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​​រូប​​នេះ ក៏​មិន​ធម្មតា​ដែរ។ ព្រោះ​អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នេះ​មាន​តាំង​ហាង​កែសម្ផស្ស និង​ថ្មី​ៗ​នេះ​ទើប​បើក​ជំនួញ​បន្ទាប់បន្សំ​មួយ​ទៀត​គឺ​ហាង​លក់​ផ្កា។

 

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

៦.គង់ ចាន់ស្រីមុំ និង គឹម សីហា៖ បើ​ទោះ​មាន​ក្មេង​វ័យ ប៉ុន្តែ​គូ​ស្នេហ៍​មួយ​គូ​នេះ​ ក៏​មានជំនួញ​ច្រើន​ដែរ។ ថ្មី​ៗ​ស្រីមុំ និង​សីហា បាន​បើក​ប្រកាស​ជំនួញ​ពីរ​ក្នុង​​ថ្ងៃ​ខួប​នាង ជាមួយ​​សង្សារ​កាលពី​ខែ​សីហា​កន្លង​ទៅ​ដោយ​ជំនួញ​ទាំងពីរ​នោះ​រួម​មាន​ការ​ នាំ​ចូល​​​ទឹក​អប់​​ផ្ដាច់​មុខ​ពី​ប្រទេស​ហុល្លង់​និង ទី២ ជំនួញ​ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​​មួយ​ដែល​អ្នក​ទាំង​ពីរ​បាន​ចូល​​ហ៊ុន​គ្នា។ ដោយ​ឡែក​ជំនួញ​ដែល​មាន​ស្រាប់ គឺ​ពួក​គេ​មាន​ហាង​លក់​សំលៀក​បំពាក់​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ស៊ីលិប។

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

៧.វ៉េត រតនា៖ ត្រូវ​បាន​គេ​ដឹង​ថា​ជា​តារា​ស្រី​ម្នាក់​មាន​សំណាង និង​មាន​ទ្រព្យ​ច្រើន ព្រោះ​នាង​ជា​ម្ចាស់​សណ្ឋាគារ​ធំ​មួយ​នៅ​ក្រុង​បាត់ដំបង ដែល​មាន​ឈ្មោះ​ថា “វិមាន​សុវណ្ណភូមិ” ដោយ​សណ្ឋាគារ​មួយ​នោះ នាង​​​ប្រគល់​ឲ្យ​បង​ស្រី ​ជា​អ្នក​មើល​ខុស​ត្រូវ។ ចំណែក​នៅ​​​​សហរដ្ឋ​អាមេរិក​​វិញ  នាង​គឺ​ជា ​ថៅកែ​​​ម៉ាត​ធំ​មួយ​​មាន​ឈ្មោះ​ថា “បាត់​ដំបង​ផ្សារ​ខ្មែរ”  ដែល​​ខ្មែរ​ជា​ច្រើន រស់​នៅ​ទី​នោះ​ស្គាល់​ហាង​នាង​ច្បាស់។ តារា​ស្រី​ម្នាក់​នេះ ប្រាប់​ថា ហាង​របស់​នាង​នៅ​សហរដ្ឋ​​អាមេរិក ក្រៅ​ពី​លក់​គ្រឿង​ទេស​ជា​ច្រើន​មុខ ក៏​មាន​លក់ CD VCD និង​ ​​DVD ចម្រៀង​របស់​ខ្មែរ​ផង​ដែរ ដោយ​នៅ​ក្នុង​​បទ​ចម្រៀង ស្ទើរ​គ្រប់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​នាង យក​ទៅ​លក់​នៅ​ហាង​របស់​នាង​ទាំង​អស់។

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

៨.ករុណា ពេជ្រ៖ មិន​ត្រឹមតែ​មាន​អាជីព​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម Town ប៉ុណ្ណោះ​ទេ ករុណា ពេជ្រ ​នៅ​មាន​ការងារ​ផ្សេងៗ​ទៀត​ដែរ​ដូច​ជា កន្លែង​ស្តុក​ចែកចាយ​ទំនិញ ជា​អ្នក​ទទួល​រៀប​ចំ​ឆាក​តន្ត្រី​កម្មវិធី​នានា និង​ ថ្មី​ៗ​នេះ​ទើប​បាន​បើក​អាជីវកម្ម​មួយ​ទៀត​គឺ​សេវាកម្ម​ពិធីការ​ផ្សេង​ៗ​ទៀត៕

 

តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

អត្ថបទ៖ទ្រី រ៉ាវី