សញ្ញា១០យ៉ាងប្រាប់​ឲ្យដឹង​ថា បេះដូង​របស់​អ្នក​មានបញ្ហា

សព្វថ្ងៃនេះ បញ្ហា​ជំងឺគាំងបេះដូង និង​ជំងឺបេះដូង​កំពុងតែកើនឡើង​ពាសពេញពិភពលោក ហើយ​វាជាមូលហេតុ​តែមួយ​គត់ដែលបណ្តោល​មកពី​ការ​មិនអើពើ​នឹង​សញ្ញា​នៃជំងឺ​បេះ​ដូង។
តាមការ​សិក្សាកាលពីថ្មីៗ​នេះបាន​បង្ហាញឲ្យ​ដឹងថា ជំងឺ​គាំងបេះដូង និង​ជំងឺបេះដូង​ច្រើនកើតឡើង​ចំពោះមនុស្សស្រី​ច្រើន​ជាង​មនុស្សប្រុស។ អ្វីដែល​សំខាន់ មនុស្សស្រី​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​បេះដូង និង​ស្គាល់​ពីសញ្ញា​នៃបញ្ហាបេះដូង។
 
សញ្ញា១០យ៉ាងប្រាប់​ឲ្យដឹង​ថា បេះដូង​របស់​អ្នក​មានបញ្ហា
តែទោះបីជា​យ៉ាងណា ត្រូវចាំក្នុង​ចិត្តថា មិនត្រូវ​មាន​ការភ័យខ្លាច​ឡើយ ព្រោះវា​នឹងកាន់​តែធ្វើឲ្យ​អាការៈ​របស់​អ្នកធ្ងន់​ធ្ងរឡើង។ ខាងក្រោម​នេះជាសញ្ញាមួយ​ចំនួន​ដែល​បញ្ជាក់ថា បេះដូង​របស់​អ្នកកំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ៖
អស់កម្លាំង
បើទោះបីជា​អ្នកមិន​ធ្វើការ​ច្រើននៅ​ពេល​ថ្ងៃក៏ដោយ តែអ្នកនៅតែ​មានអារម្មណ៏​ថាហត់នឿយ​តើមែនទេ? ប្រសិនបើ​ការៈបែបនេះ​កើតឡើង​ជាញឹកញាប់ វាអាច​បណ្តាលមកពី​បញ្ហា​បេះដូង​​របស់អ្នក។ អ្នកជំនាញ​បានបង្ហាញ​ថា នៅពេលបេះដូង​កំពុងបញ្ជូន​ឈាមទៅ​កាន់ផ្នែកទាំ​ងអស់​របស់​រាងកាយ នោះវា​ធ្វើឲ្យអ្នក​មានអារម្មណ៏​ហត់នឿយ។
ហើម​ជើងដៃ
តើជើង និងដៃ​របស់អ្នក​កំពុងហើម​មែនទេ? ប្រសិនបើ​អ្នកទទួលទាន​អំបិលតិច​ទេ ដូច្នេះវា​ប្រហែល​បណ្តាល​មកពីបញ្ហា​បេះដូង​របស់អ្នក។ អាការៈហើមដៃជើង​អាចបណ្តាល​មកពី​ត្បៀតសរសៃឈាម​បេះដូង ធ្វើឲ្យស្ទះលំហូរឈាម​ក្នុងសរសៃ​វ៉ែន ទើបធ្វើឲ្យ​ហើម​ដៃជើង។
ឈឺចាប់​ក្នុងដើមទ្រូង
អាការៈឈឺក្នុង​ដើមទ្រូង​ជាសញ្ញាមួយទៀត​ដែលបញ្ជាក់​ថា បេះដូង​របស់អ្នក​មានបញ្ហា។ អាការៈ​ឈឺចាប់​ក្នុងដើម​ទ្រូងនេះ​កើតឡើង​នៅ​ពេលយប់ ឬនៅ​ពេល​អ្នកភ្ញាក់​ពីគេង។
ដកដង្ហើម​បានខ្លីៗ
ការដកដង្ហើម​បានខ្លីៗជា​សញ្ញាមួយ​ផ្សេងទៀត ដែល​អ្នកគួរតែ​យកចិត្ត​ទុកដាក់។ ប្រសិនបើអ្នក​កំពុងមាន​បញ្ហាដង្ហើម គួរធ្វើការណាត់​ជួប​ជាមួយ​នឹង​វេជ្ជបណ្ឌិត។ ការ​ដកដង្ហើម​បានខ្លីៗ​ដោយសារ​បញ្ហាសរសៃឈាម​បេះដូងរត់​មិន​បានស្រួល។ ឈាមបានប្រមូលផ្តុំគ្នា​ក្នុងសរសៃ​វ៉ែន ហើយ​អាចជ្រៀប​ចូលទៅ​ក្នុងសួត​ដែលធ្វើឲ្យ​អ្នកអស់កម្លាំង និង​ពិបាក​ដង្ហើម។
វិលមុខ
ប្រសិនបើអ្នក​មានអារម្មណ៏​វិលមុខ​ដោយគ្មាន​មូលហេតុ អ្នកមិន​គួរព្រងើ​យកន្តើយនឹង​សញ្ញានៃបញ្ហាបេះ​ដូងនេះឡើយ។ ប្រសិនបើ​ហេតុផល​ផ្សេងគ្រប់យ៉ាង​ត្រូវបាន​ដោះស្រាយ​រួចរាល់ ហើយអ្នក​នៅតែ​មានអារម្មណ៏​មិននឹងនរ វាអាច​បណ្តាលមក​ពីមុខងារបេះដូង​មានបញ្ហា។
ជំងឺចាក់ច្រាស
ជំងឺចាក់ច្រាស​ក៏ទាក់ទងនឹងបញ្ហាសុខភាព​ជាច្រើន​ផ្សេងទៀត​ផងដែរ។ ប្រសិនបើ​គ្រប់យ៉ាង​ផ្សេងៗត្រូវបាន​ដោះស្រាយ​រួច តែបញ្ហាជំងឺ​ចាក់ច្រាស​នៅតែបន្ត​កើតឡើង អ្នកគួរតែ​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត។ អ្នកជំនាញ​បាន​និយាយថា នៅពេលបេះដូង​របស់អ្នក​បញ្ជូនឈាម​មិនបាន​គ្រប់គ្រាន់ ក្រពះ និង​ប្រព័ន្ធរំលាយ​អាហារ​គ្មាន​ឈាម​គ្រប់គ្រាន់​ដើម្បី​រំលាយ​អាហារ​របស់អ្នក​បាន​ឡើយ ដូច្នេះទើប​វាបណ្តាលឲ្យ​កើតមាន​ជំងឺ​ចាក់ច្រាស។
ដើរមិនរួច
តើអ្នកមាន​អារម្មណ៏​ហត់នឿយ ហើយខ្សោយ​សូម្បីតែ​ក្រោយពេល​ដើរបាន​រយៈពេល ៥-១០នាទី​មែនទេ? ហើយ​ប្រសិនបើ​មាន​បញ្ហារមួល​ក្រពើ វាអាច​ជាសញ្ញា​នៃជំងឺ​សរសៃ​ឈាម។
ចង្វាក់បេះ​ដូងលោតខុស​ប្រក្រតី
ចង្វាក់បេះដូង​លោតខុសធម្មតា​អាចបណ្តាល​មកពី​បញ្ហាសន្ទះ​បិទបើក​កើតមាន​ឡើង។ វាជាពេលវេលា​ដែលអ្នកគួរទៅ​ត្រួតពិនិត្យមើល​បេះដូង​របស់អ្នក។ កុំព្រងើយ​កន្តើយ​នឹង​សញ្ញាមួយ​នេះ ព្រោះ​បញ្ហាបេះដូង​របស់អ្នក​អាចនឹង​កាន់​តែធ្ងន់ធ្ងរ​ឡើងៗ។
ចេញញើស​ច្រើន
គួរយកចិត្តទុក​ដាក់នឹង​បញ្ហាចេញ​ញើស​ច្រើន ព្រោះនេះ​អាចជាសញ្ញា​មួយផ្សេង​ទៀត​នៃជំងឺបេះដូង។ ការចេញ​ញើស​ច្រើនទាក់ទង​នឹង​ភាពអស់​កម្លាំងខ្លាំង ជាបញ្ហាមួយ​ដែល​មិនត្រូវ​ព្រងើយ​កន្តើយ​ឡើយ។
តើអ្នកអាច​ស្តាប់លឺ​ចង្វាក់បេះដូង​លោតដែរទេ?
នៅពេលសន្ទះបិទបើក​បេះដូង​មានបញ្ហា អ្នកនឹង​អាចស្តាប់លឺ​បេះដូង​របស់អ្នក​លោតលឺៗ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញា១០យ៉ាងប្រាប់​ឲ្យដឹង​ថា បេះដូង​របស់​អ្នក​មានបញ្ហា