ទឹក​ដាក់​តាម​រថយន្ត​មាន​សុវត្ថិភាព​ទទួល​ទាន​កម្រិត​ណា?


ទឹក​ដាក់​តាម​រថយន្ត​មាន​សុវត្ថិភាព​ទទួល​ទាន​កម្រិត​ណា?

មាន​ចម្ងល់​ទាំង​មន្ទិល​សង្ស័យ​ពី​ប្រិយមិត្ត​មួយ​ចំនួន​ដែល​តែងតែ​ធ្វើ​ដំណើរ​តាម​រថយន្ត​និង​ដាក់​ទឹក​តាម​ខ្លួន​ដើម្បី​ងាយស្រួល​ទទួល​ទាន ប៉ុន្តែ​អាច​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ទឹក​រង​កម្ដៅ​ពី​ការ​ទុក​យូរ​ក្នុង​រថយន្ត។

 

ទឹក​ដាក់​តាម​រថយន្ត​មាន​សុវត្ថិភាព​ទទួល​ទាន​កម្រិត​ណា?

 

លោក គង់ សុ​ជា ប្រធាន​ផ្នែក​សេវាកម្ម​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​តូយ៉ូតា​បាន​ឆ្លើយតប​ថា បញ្ហា​នេះ​មក​ពី​ការ​រង​កម្ដៅ​សារជាតិ​គីមី​ដែល​ធ្វើ​ឲ្យ​ទឹក​បញ្ហា មិន​មែន​មក​ពី​បញ្ហា​បច្ចេកទេស​រថយន្ត​នោះ​ទេ។

 

លោក​ថា ទឹក​ដែល​ទុក​ចោល​យូរ​ក្នុង​រថយន្ត​ធ្វើ​ឲ្យ​ទឹក​ងាយ​រង​កម្ដៅ ដោយ​វា​បាន​បំបែក​សារធាតុ​គីមី​ធ្វើ​ឲ្យ​ទឹក​មាន​បញ្ហា​និង​នាំ​ផល​ប៉ះពាល់​នៅ​ពេល​ទទួល​ទាន។

 

“ទឹក​ដប​ដែល​ទុក​ចោល​យូរ​ក្នុង​រថយន្ត​មាន​គ្រោះថ្នាក់​ណាស់។ អ្នក​ប្រើប្រាស់​គួរ​ប្រយ័ត្ន​ផឹក​ទឹក​ដប​ទាំង​នោះ​ដែល​ត្រូវ​ទុក​ចោល​ក្នុង​រថយន្ត។ ដោយសារ​ទឹក​ទាំង​នោះ​ដែល​ទុក​ចោល​យូរ​ថ្ងៃ​ងាយ​រង​កម្ដៅ​ពី​សារធាតុ​គីមី​ដែល​នៅ​ក្នុង​ដប​ប្លាស្ទិក​ដែល​ជ្រាប​ចូល​នៅ​ក្នុង​ទឹក​នេះ។ ដូច្នេះ​សូម​មាន​ការ​ប្រុងប្រយ័ត្ន​និង​កុំ​ផឹក​ទឹក​ដប​ដែល​ទុក​ចោល​នៅ​ក្នុង​រថយន្ត”។

 

យ៉ាងណា​លោក​មិន​បដិសេធ​ថា អ្នក​បើកបរ​មិន​គួរ​ដាក់​ទឹក​តាម​ឡាន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទទួល​ទាន​ ដែល​អាស្រ័យ​តាម​កាលៈទេសៈ​និង​តម្រូវការ​ជាក់ស្ដែង​។ ប៉ុន្តែ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​នាំ​ផល​ប៉ះពាល់​តិចតួច​បំផុត​ពី​ការ​ទទួល​ទាន​ទឹក​ទាំង​អស់​នេះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា