លោកសួន សេរីរដ្ឋា មកដល់ភ្នំពេញ

ភ្នំពេញ  ៖ បន្ទាប់ពីរត់គេចខ្លួនចេញពី ប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេល៦ឆ្នាំ ពីការតាមចាប់របស់សមត្ថកិច្ចកម្ពុជា ពាក់ ព័ន្ធរៀបផែនការក្បត់រៀបគម្រោងរំលំរដ្ឋាភិបាលកម្ពុជា តាមផ្លូវមិនស្របច្បាប់ លោកសួន សេរីរដ្ឋា ឥឡូវនេះបានត្រឡប់មកភ្នំពេញហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥ ក្រោយពីទទួល បាន ការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ សម្ដេចព្រះបរមនាថនរោត្ដមសីហមុនី តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ។

លោកសួន សេរីរដ្ឋា បានបង្កើតគណបក្សរបស់ខ្លួន ឈ្មោះគណបក្សអំណាចខ្មែរ ដែលទទួលបានភាពស្របច្បាប់ពីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះផងដែរ ។

លោកសួន សេរីរដ្ឋា មកដល់ភ្នំពេញ

លោកសួន សេរីរដ្ឋា មកដល់ភ្នំពេញ