សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ

ភ្នំពេញ:  ជាមួយប្រជាពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាសនា នៅទូទាំងប្រទេស ប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅវេលា ម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី០១ ខែតុលានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការ រដ្ឋសភា ជាច្រើននាក់ទៀត បាននាំយកចង្ហាន់ ទេយ្យទាន និងថវិកាមួយចំនួន អញ្ជើញទៅចូលរួមថ្ងៃបុណ្យកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដាក់ បាត្រប្រគេនព្រះសង្ឃ បង្សុកូល សមាទានសីល ឧទ្ទិសកុសលផលបុណ្យ ទៅតាមទំនៀមទំលាប់ព្រះពុទ្ធ សាសនាខ្មែរដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន បិតាម្តាយ ជីដូនជីតា ញាតកាទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងយុទ្ធជនពលីក្នុងបុព្វហេតុ ជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សូមបានទៅកាន់ សុខ តិភពកុំបីឃ្លាងឃ្លាតឡើយ   និងសូមឱ្យកូនចៅនៅខាងក្រោយជួបតែសេចក្តីសុខអាយុយីនយូរ រកស៊ីមានបាន និងរីកចម្រើនគ្រប់ប្រការ។

បន្ទាប់ពីពិធីរាបបាត្រប្រគេនចង្ហាន់ដល់ព្រះសង្ឃទៅតាមទំនៀមទំលាប់ប្រពៃណីរួចមក សម្តេចប្រធានរដ្ឋសភា និងលោក ជំទាវ ព្រមទាំងក្រុមគ្រួសារ សមាជិកសមាជិការដ្ឋសភា និងមន្ត្រីអគ្គលេខាធិការរដ្ឋសភា  ក៏បាននាំយកទេយ្យទានមាន អង្ករ២តោន  ទឹកក្រូច២០កេះ  ទឹកសុទ្ធ១៧កេះ មី៤កេះធំ ត្រីខ១កេះ ទឹកដោះគោ២កេះ  អូវ៉ាន់ទីន២កេះ  ស្ករស៦០គីឡូ តែ៥គីឡូ ទឹកផ្លែឈើ២កេះ ប៊ីចេង២កេះ និងបច្ច័យចំនួន ៣៥លានរៀល ប្រគេនដល់ព្រះសង្ឃផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទំលាប់ខ្មែរមានរយៈពេល ១៥ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃបញ្ចប់ថ្ងៃទី១២  ខែតុលា ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។

ជារៀងរាល់ពេលព្រឹក ពុទ្ធបរិស័ទខ្មែរកាន់ព្រះពុទ្ធសាសនា តែងបានយកចង្ហាន់ ទៅប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យ បញ្ជូនទៅញាតិសន្តាន ដែលចែកឋានទៅ។

នៅរៀងរាល់ល្ងាច ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ពុទ្ធបរិស័ទ បាននាំគ្នាទៅវត្តស្តាប់ព្រះសង្ឃ ចម្រើនព្រះបរិត្ត និងទេសនា។ នៅពេលព្រលឹមស្រាងៗគ្រប់វត្តអារាម ព្រះសង្ឃសូត្របរាភវសូត្រ និងសូត្រធម៌។ មានកន្លែងខ្លះ ពុទ្ធបរិស័ទក្រោកពីព្រលឹមទៅបោះបាយបិណ្ឌទៅតាមទំនាមទំលាប់ប្រពៃណីខ្មែរ នៅតាមខឿនព្រះវិហារ ដោយគេយល់ថា ពួកប្រេតតែងតែមកពេលងងឹត រកចំណីបរិភោគ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌមានរយៈ១៤ថ្ងៃ ចាប់ថ្ងៃទី២៨ ខែកញ្ញានេះ ត្រូវនឹងថ្ងៃទី ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃ១៤រោច  ខែភទ្របទ ហើយថ្ងៃទី១២ ខែតុលា ត្រូវនឹងថ្ងៃ១៥ រោច ខែភទ្របទ គឺជាថ្ងៃភ្ជុំបិណ្ឌធំ ដែលប្រជាពលរដ្ឋខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា តែងតែអញ្ជើញទៅប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌទៅតាម ទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមទីអារាមនានារៀងៗខ្លួន៕

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ

សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ