អ្នករកឃ្មុំជនជាតិ វៀតណាម បានប្រទះឃើញរូងភ្នំ ដ៏ធំបំផុត របស់ពិភពលោក

ហាណូយ ៖ កាសែតក្នុងស្រុកមួយរបស់វៀតណាម តាញ់ញៀន បានធ្វើសេចក្តីរាយការណ៍ថា អ្នករកឃ្មុំជនជាតិវៀត ណាមម្នាក់បានរកឃើញរូងភ្នំដ៏ធំមួយនៅជិតខេត្ត សាន់ដុង នៃប្រទេស វៀតណាមដែលរូងភ្នំនេះ ត្រូវបានចាត់ទុកថា ជារូងភ្នំដ៏ធំជាងគេបំផុតក្នុងចំណោមរូងភ្នំដទៃៗ ទៀតទូទាំងពិភពលោក។ នេះបើយោងតាមភ្នាក់ងារព័ត៌មានចិន ស៊ិនហួចេញផ្សាយនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ១០១៥។

លោក ង្វៀន វ៉ាន់បាញ់ បានឃើញនូវរូងភ្នំដ៏ធំមួយនៅពេលដែលគាត់បានដើររកឃ្មុំ ។ បន្ទាប់មក លោកក៏ បានថតរូប រូងភ្នំនេះ រួចផ្ញើរទីកាន់អង្គការបេតិកភ័ណ្ឌពិភពលោក UNESCO ដែលមានទីស្នាក់ការនៅ ឧស្យានជាតិ ហ្វុងញ៉ា គេបាំង ប្រទេសវៀតណាមផ្ទាល់។

រូងភ្នំនេះដែរ មានច្រកចូលកំពស់ ២,៥ ម៉ែត្រ នឹងទទឹង ៣ម៉ែត្រ។ វាមានរន្ធសំខាន់ៗ៣ ព្រមទាំងមានស្តាឡាក់ទីត និងស្តាឡាក់មីតធំៗ ដែលមានរូបរាងប្លែកៗខុសៗគ្នា។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នអជ្ញាធរនៅក្នុងតំបន់កំពុង ធ្វើការតាមដាននឹងសិក្សាអំពីតំបន់នេះ ដើម្បីធ្វើការអភិរក្ស និងថែរក្សា ឲ្យក្លាយទៅជាសម្បតិ្តបេតិកភណ្ឌជាតិ៕

អ្នករកឃ្មុំជនជាតិ វៀតណាម បានប្រទះឃើញរូងភ្នំ ដ៏ធំបំផុត របស់ពិភពលោក