លីបង់ ត្រូវការជំនួយ ពីអន្ដរជាតិ ព្រោះកំពុង ប្រឈមបញ្ហាច្រើន

យូអិន៖ អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិលោក បាន គីមូន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល លីបង់ សម្រាប់កិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ក្នុងការគាំទ្រប្រទេស មជ្ឈិមបូព៌ាមួយចំនួន ដែលកំពុងជួបប្រទះនឹងបញ្ហា ប្រឈមជាច្រើននោះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០១៥ នេះ ដោយលើកឡើងពីសម្ដី របស់លោក បាន គីមូន បន្ដទៀតថា លោកអគ្គលេខាធិការ បានបង្ហាញ ពីតម្រូវការនៃជំនួយជាចាំបាច់ ជាពិសេស ជួយដល់ បណ្តាប្រទេស ដែលកំពុង ដើរតួនាទីក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួនស៊ីរី។

អគ្គលេខាធិការរូបនេះបានថ្លែងទៅកាន់បណ្ដារដ្ឋមន្រ្តីក្នុងកិច្ចប្រជុំក្រុមគាំទ្រអន្ដរជាតិសម្រាប់លីបង់ ដែល ធ្វើឡើង នៅស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ស្ដីពីការ ជជែកពិភាក្សាគ្នាប្រចាំ ឆ្នាំនៃមហាសន្និបាត អង្គការសហប្រជាជាតិថា “ការឆ្លើយតបគឺមាន សារៈសំខាន់ណាស់ ហើយខ្ញុំសាទរ ចំពោះការបរិច្ចាគយ៉ាង សប្បុរស នេះ ប៉ុន្ដែអ្វីទាំងនេះនៅ មិនទាន់បំពេញតាមតម្រូវការ សម្រាប់ប្រទេសទាំងនោះ ឲ្យបានគ្រប់គ្រាន់នៅឡើយទេ”។

ចាប់តាំងពីមានការផ្ទុះឡើងនូវជម្លោះក្នុងប្រទេសស៊ីរី រយៈពេលជាង ៤ឆ្នាំកន្លងទៅនោះ មានជនភៀស ខ្លួន ប្រមាណជាង ១លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសលីបង់ ហើយ រហូតមកដល់ពេលនេះ ជន ភៀសខ្លួនស៊ីរី បានធ្វើឲ្យអត្រាប្រជាជនលីបង់ កើនឡើងចំនួន ២៥ភាគរយ នៃចំនួនប្រជាជនសរុប៕

លីបង់ ត្រូវការជំនួយ ពីអន្ដរជាតិ ព្រោះកំពុង ប្រឈមបញ្ហាច្រើន

  • លីបង់ ត្រូវការជំនួយ ពីអន្ដរជាតិ ព្រោះកំពុង ប្រឈមបញ្ហាច្រើន已关闭评论
  • 293 views
  • Hide Sidebar
    A+
Publish on:2015/10/01  Category:​អន្តរជាតិ