ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​បា​ក់ប​ង្គោ​លស​សរ​ភោជនីយដ្ឋាន​ហេ​ប​ភី​ហ្គ្រៀ​ល​&​ស៊ុប

​រាជធានី​ភ្នំពេញ​៖​បុរស​ស្រវឹងធ្លាក់ភ្នែក​ម្នាក់​បាន​បើករថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​ពណ៌​ស្ករ មួយគ្រឿង ចេញពី​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​A1  ក្នុង​ល្បឿន​លឿន​ដូច​ហោះ​រេ​ចង្កូត​បុក​បាក់​បង្គោល​សសរ​ភោជនីយដ្ឋាន ហេ​ប​ភី​ហ្គ្រៀ​ល​&​ស៊ុប​១​ដើម​គាប​ជាប់​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១ និង​០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​១៩៨៦ ទល់មុខ​ភោជនីយដ្ឋាន ហេ​ប​ភី​ហ្គ្រៀ​ល​&​ស៊ុប ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ 

​ប្រភពព័ត៌មាន​អោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស្ករ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-2760 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ម្នាក់​ចេញពី​ផឹកស៊ី​ក្នុង​ហាង​ផឹកស៊ី​យីហោ​A1 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​កន្លែងកើតហេតុ​ក៏បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ទើបបាន​រេ​ចង្កូត ជ្រុល​ទៅបុក​បង្គោល​សសរ​ភោជនីយដ្ឋាន ហេ​ប​ភី​ហ្គ្រៀ​ល​&​ស៊ុប ១​ដើម​បណ្តាលអោយ​បាក់​ប្រះ ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​ខាងមុខ គាប់​ជាប់​ទៅមុខ​លែងរួច ឯ​អ្នកបើកបរ​មិនមាន​រងរបួស​ឡើយ​។​

​ក្រោយពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ស្ករ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-7533 បានមក​រំដោះ​យក​អ្នកបើករថយន្ត​បង្កហេតុ​ខាងលើ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ នៅសល់តែ​រថយន្ត​ត្រូវបាន​ប៉ូលិស​ធ្វើការ​វាស់វែង​នឹង​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះស្រាយ​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន​តាម​ក្រោយ​៕

ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​បា​ក់ប​ង្គោ​លស​សរ​ភោជនីយដ្ឋាន​ហេ​ប​ភី​ហ្គ្រៀ​ល​&​ស៊ុប