ឡាវ​ក្លាយជា​សមាជិក​ទី​18​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO

ប្រទេស​ឡាវ ៖ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ បាន​ក្លាយជា​សមាជិក​ទី​១៨​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO តាម​រយៈ​ការ​ផ្តល់​សច្ចាប័ន​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។

លោកស្រី Khemmani Pholsena រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម បាន​ដាក់​តម្កល់​លិខិតុបករណ៍​សច្ចាប័ន​នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​ទៅ​លោក Roberto Azeved អគ្គ​នាយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ថ្ងៃ​២៩ កញ្ញា នេះ ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ លោក Azeved និង​លោកស្រី​រដ្ឋមន្ត្រី បាន​កត់សម្គាល់​ពីសារ​សំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​នៅ​ក្នុង​ទិស​ដៅ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ពាណិជ្ជកម្ម ។ ឡាវ​គឺជា​ប្រទេស​អភិវឌ្ឍន៍​តូច​ជាងគេ​ទី​២​ដែល​ផ្តល់​សច្ចាប័ន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ។ ការ​ទទួលស្គាល់​និង​ចូល​ជា​សមាជិក​របស់​ខ្លូ​ន​នេះ​ដែរ​គឺជា​ការ​សម្រេច​បាន​នូវ​គុណប្រយោជន៍​មួយ​ដែល​ផ្តល់​ឲ្យ​នូវ​ឋានៈ​របស់​ប្រជាជាតិ​មួយ​នេះ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​ពុំ​មាន​ដែនសមុទ្រ​។

សេចក្តីសម្រេច​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​កោះ​បាលី​កាលពី​ឆ្នាំ​២០១៣​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (TFA) មាន​សេចក្តី​ព្រាង​មាត្រា​ជា​ច្រើន​សម្រាប់​ការ​ស្នើ​ឲ្យ​អនុម័ត​ជា​ប្រញាប់ ដូច​ជា​ការ​បញ្ចេញ​ដាក់​លក់ទំនិញ​លើ​ទីផ្សារ និង​ការ​ទូទាត់​ទំនិញ​ដែល​រាប់​ទាំង​ទំនិញ​ដែល​ស្ថិត​ក្នុង​ការ​ដឹក​ជញ្ជូន ។ ជាង​នេះ​ទៀត វា​ក៏​មានការ​ដាក់​ចេញ​នូវ​វិធានការ​នានា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​រវាង​បញ្ហា​ពន្ធដារ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃ​ទៀត​លើក​ការ​សម្រួល​ពាណិជ្ជកម្ម​និង​បញ្ហា​នៃ​ការ​ប្រតិបត្តិ​តាម​កាតព្វកិច្ច​ពន្ធដារ​ជាដើម ។

កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ដែល​មាន​សំឡេង​ពីរ​ភាគ​បី​នៃ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បាន​ផ្តល់​សច្ចាប័ន​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​នេះ​។  ក្រៅពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមា​និត្យ​ឡាវ សមាជិក​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​តាម​ក្រោយ​នោះ​គឺ ទីក្រុង​ហុងកុង​(​ចិន​) សិង្ហ​បុរី សហរដ្ឋអាមេរិក ម៉ូ​រី​ស ម៉ា​ឡេ​ស៊ី ជប៉ុន អូស្ត្រាលី បុត​ស្វា​ណា ទ្រី​នី​ដា​ត និង​តូ​បា​ហ្គោ សាធារណរដ្ឋ​កូរ៉េ នី​កា​រ៉ា​ហ្គា នី​ហ្សេ បេ​លី ស្វី​ស ចិន​តៃប៉ិ ចិន និង​លិច​តិ​ន​ស្តា​ញ ។

TFA បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ថ្មី​ចំពោះ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​អភិវឌ្ឍន៍​តិចតួច​តាម​មធ្យោបាយ​ដែល​ខ្លួន​នឹង​ប្រតិបត្តិ ។ ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ WTO ដែល​តម្រូវ​ឲ្យ​ប្រតិបត្តិ​នូវ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​សមត្ថភាព​របស់​ប្រទេស​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ​។ ជាង​នេះ​ទៅ​ទៀត រដ្ឋ​សមាជិក​នៃ​កិច្ចព្រមព្រៀង​ដែល​ជួយ​គាំទ្រ​គួរតែ​ផ្តល់​នូវ​ជំនួយ​ដល់​បណ្តា​ប្រជាជាតិ​ទាំងនោះ​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​សមត្ថភាព ។

កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​នេះ ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​គោលបំណង​ស្នើ​បណ្តា​សមាជិក​ទាំង​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឲ្យ​ជួយ​ធានា​ថា​ពួក​គេ​ទទួល​នូវ​ជំនួយ​ដែល​ចាំបាច់​បាច់​នៅ​ក្នុង​ការ​ប្រមូល​យកគុណ​ប្រយោជន៍​ពេញលេញ​របស់ TFA ហើយនឹង​គាំទ្រ​នូវ​ទិស​ដៅ​ខ្ពស់​បំផុត​នៃ​ការ​ប្រតិបត្តិ​ដោយ​ពេញលេញ​លើ​កិច្ច​ព្រម​ព្រៀ​ថ្មី​នេះ​តាម​រយៈ​សមាជិក​ទាំងអស់ ៕