សិង្ហ​បុរី​នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ជា​អ្នក​ប្រកួតប្រជែង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​2​លើ​ពិភពលោក​ដដែល

ប្រទេស​សិង្ហ​បុរី ៖ ប្រទេស​សិង្ហ​បុរី​បាន​រក្សា​តំណែង​ជា​អ្នក​ប្រកួតប្រជែង​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​លើ​ពិភពលោក​ដដែល​ក្នុង​ឆ្នាំ​២០១៥​នេះ បើ​ទោះជា​កើត​មាន​ក្តី​បារម្ភ​លើ​ការ​កើន ឡើង​នៃ​ការ​ចំណាយ​លើ​មុខ​ជំនួញ​គោលនយោបាយ​រឹត​បន្តឹង​ការងារ​ជាង​មុន និង​កំណើនសេដ្ឋកិច្ច​ស្ទុះ​យឺត​ក៏​ដោយ ។

នេះ​គឺជា​ប្រតិបត្តិការ​ឆ្នាំ​ទី​៥​ហើយ​ដែល​សិង្ហ​បុរី​ស្ថិត​ក្នុង​លំដាប់​ទី​២​តាម​ពីក្រោយ​ប្រទេស​ស្វ៊ី​ស​ដែល​ស្ថិត​នៅ​ក្នុង​តំណែង​ប៉ូ​ល​សេដ្ឋកិច្ច​ក្នុង​របាយការណ៍​ប្រកួតប្រជែង​ប្រចាំឆ្នាំ​លើ​សកលលោក ដែល​រៀបចំ​ឡើង​ដោយ​មហាសន្និបាត​សេដ្ឋកិច្ច​ពិភពលោក (WEF) ។ 

WEF បាន​ឲ្យ​ដឹង​ថា ប្រទេស​សិង្ហ​បុរី​ស្ថិត​ក្នុង​ចំណោម​ប្រតិបត្តិ​ករ​ដែល​មាន​ភាពរឹងមាំ​ជាងគេ​បំផុត​លើ​វិស័យសេដ្ឋកិច្ច​ដែល​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប៉ាន់​ប្រមាណ​មើល​១២​កត្តា​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ដូច​ជា ភាព​ងាយស្រួល​នៃ​បច្ចេកទេស បច្ចេកវិទ្យា ការ​អប់រំ និង​សុខភាព ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។ 

WEF បាន​កត់​សម្គាល់ថា សាធារណរដ្ឋ​មួយ​នេះ​ធ្វើ​បាន​ល្អ ជា​ពិសេស​លើ​ផ្នែក​ទំនិញ ការងារ និង​ប្រសិទ្ធភាព​ទីផ្សារ​ហិរញ្ញវត្ថុ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត សិង្ហ​បុរី​អាច​ពឹងផ្អែក​លើ​ភាព​អាច​បត់បែន​ច្រើន​បំផុត​និង​ទីផ្សារ​ការ ងារ​ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត​ទី​២​នៅ​លើ​ពិភពលោក បើ​ទោះជា​កម្លាំង​ពលកម្ម​ស្រី្ត​ដែល​ចូលរួម​នៅ​តែ​មាន​កម្រិត​ខ្សោយ​យ៉ាងណា​ក៏​ដោយ ។

WEF បាន​ឲ្យ​ដឹង​ថា​ទៀត​ថា « ជាមួយនឹង​ប្រព័ន្ធ​អប់រំ និង​ហ្វឹកហ្វឺន​ដែល​មានគុណ​ភាពល្អ​បំផុត​កាន់តែ​មាន​កម្រិត​ខ្ពស់​ជាង​មុន​នៅ​លើ​ពិភព លោក សិង្ហ​បុរី​ត្រូវ​បាន​គេ​ចាត់ទុកជា​កន្លែង​ល្អ​ប្រសើរ​មួយ​នៅ​ក្នុង​ការ​ពង្រីក​បច្ចេកទេស​បច្ចេកវិទ្យា​ទុកជា​របស់​ខ្លួន ការ​ផ្តល់​ប្រឹក្សា​លើ​មុខ​ជំនួញ​ដ៏​ឆ្លាត​វៃ និង​ការ​បង្កើត​អ្វី​ដែល​ថ្មី​ផង​ដែរ »​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កត្តា​ទាំងនេះ​ក៏​បាន​នាំ​ឲ្យ​ស្វ៊ី​ស​ឡើង​ទៅ​កាន់​កៅអី​លេខ​១​លំដាប់​កំពូល​នៅ​ក្នុង​ចំណាត់ថ្នាក់​នៃ​ភាព​ប្រកួតប្រជែង ហើយ​ប្រទេស​នេះ​ក៏​ជា​អ្នក​ឈានមុខ​គេ​នៅ​ក្នុង​ការ​បង្កើត​អ្វី​ដែល​ថ្មី​ដែរ នោះ​ក៏​ព្រោះតែ​គ្រឹះស្ថានស្រាវជ្រាវ​លំដាប់ថ្នាក់​ពិភពលោក​របស់​ខ្លួន​ហ៊ាន​ចំណាយ​ខ្ពស់​លើ​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​តាម​រយៈ​ក្រុមហ៊ុន​នានា គួប​ផ្សំ​នឹង​កិច្ច​សហប្រតិបត្តិការ​ខ្លាំង​រវាង​បណ្ឌិតសភា​ពិភពលោក និង​វិស័យ​ឯកជន​ផង​ដែរ ។

«​កត្តា​ជា​ច្រើន​ផ្សេង​ទៀត ក៏​នាំ​មក​នូវ​ការ​បញ្ចូល​របៀប​ថ្មី​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ស្វ៊ី​ស​រួម​មានការ​ផ្តល់​ប្រឹក្សា​ពី​កម្រិត​ពាណិជ្ជកម្ម​និង​សមត្ថភាព​នៅ​ក្នុង​ការ​អប់រំ​និង​ការ​ទាក់ទាញ​អ្នកមាន​ទេ​ព្យ​កោសល្យ​របស់​ប្រទេស​នេះ »​។

WEF បាន​ថ្លែង​ថា សហរដ្ឋអាមេរិក​នៅ​តែ​រក្សា​កៅអី​លំដាប់​ទី​៣​របស់​ខ្លួន​បាន​ដដែល បើ​ទោះជា​មាន​ហានិភ័យ​ជា​ច្រើន​លេចឡើង​នៅ​លើ​ការ​ប៉ាន់​ប្រមាណ​ទុក​សម្រាប់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ទាំងមូល​ក៏​ដោយ ។ ម្យ៉ាងទៀត​ការ​រើប​ឡើង​វិញ​របស់​ខ្លួន​អាច​បង្កើត​ឲ្យ​មានការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​តាម​គ្រឹះស្ថាន​នានា បរិយាកាស​ម៉ា​ក្រូ សេដ្ឋកិច្ច​របស់​ខ្លួន និង​ផាសុកភាព​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ផង​ដែរ ។

ចំណែក​អ្នក​ជាប់​ចំណាត់ថ្នាក់​ពីរ​ផ្សេង​ទៀត​របស់​អាស៊ាន​ក្រៅ​សិង្ហ​បុរី គឺ​ជប៉ុន និង​ក្រុង​ហុងកុង​របស់​ចិន ក៏​ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​១០​ផង​ដែរ ។
ក្រៅពី​នោះ​រួម​មាន ម៉ា​ឡេ​ស៊ី​(​ទី​១៨) ថៃ (​ទី​៣២) ឥណ្ឌូ​ណេ​ស៊ី​(​ទី​៣៧) ហ្វី​លី​ពី​ន​(​ទី​៤៧) និង​វៀតណាម​(​ទី​៥៦)​។

ទោះជា​យ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ច​បាន​កត់​សម្គាល់ថា ខណៈ​ពេល​សិង្ហ​បុរី​បាន​រក្សា​នូវ​ចំណាត់ថ្នាក់​ខ្លាំង​របស់​ខ្លួន គឺ​នៅ​តែ​មាន​ភាព​ទូលំទូលាយ​ដដែល​សម្រាប់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​បញ្ចូល​នូវ​របៀប​ថ្មី ក៏​ដូច​ជា​ការ​ផ្តល់​ប្រឹក្សា​លើ​មុខ​ជំនួញ​នៅ​ទី​នេះ​ផង​ដែរ ៕