លោក​សួន សេរីរ​ដ្ឋា ៖ ​ប្រកាស​មិន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ក្នុង​សភា​​​ទេ

រាជធានី​ភ្នំពេញ ៖ លោក​សួន សេរីរ​ដ្ឋា ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រកាសជា​​ជំហរ​នៅ​មុខ​អ្នក​សារព័ត៌មាន​​ថា លោក​នឹង​មិន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ក្នុង​សភា​ទេ ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក​ចុះ​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​-ភ្នំពេញ ​នា​វេលា​ព្រឹក​ថ្ងៃ​ទី​០១ តុលា ២០១៥ នេះ ។

តែ​ក្នុង​នោះ លោក​សួន សេរីរ​ដ្ឋា ក៏​បាន​សុំ​អំពាវនាវ​ឱ្យ​គណបក្ស​តូច​ៗ​ត្រូវ​តែ​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​យើង​ឱ្យ​បាន​ល្អប្រសើរ​ ។ លោក​ក៏​បាន​ប្រកាស​ជំហរ​ម្តងទៀត​ថា លោក​នៅ​តែ​ធ្វើការ​រិះគន់​លើ​រាជរដ្ឋាភិបាល ប្រសិន​បើ​​ធ្វើ​មិន​ត្រឹមត្រូវ​​នូវ​​ចំណុច​ណាមួយ​​នោះ ។