គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

គ្រប់​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ការ​ប្រកួត​របស់​ Manchester United ទល់​នឹង​ Wolfsburg ​នៅ​ UEFA Champions League យប់​មិញ ​សុទ្ធតែ​យល់​ថា​ គ្រាប់​បាល់​ទី​២ និង​ជា​គ្រាប់​​ជ័យ​ជម្នះ​​របស់​បិសាច​ក្រហម នៅ​ Old Trafford គឺ​ជា​គ្រាប់​អស្ចារ្យ​ តែ​សម្រាប់​អ្នកចាត់ការ​ក្រុម​ Wolfsburg ​បែរ​ជា​លើក​ឡើង​ថា ជា​គ្រាប់​បាល់​ “s*** goal” (គ្រាប់​បាល់​ដូច​អាចម៍) ទៅ​វិញ។

 

គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

​លោក​ Dieter Hecking ​អ្នកចាត់ការ​ក្រុម​ Wolfsburg

 

​​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​ពូល​ B យប់​មិញ​ ក្រុម​ Man Utd ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រហោង​ពោះ​មិន​ស្ទើរ​ទេ បន្ទាប់​ពី​ភ្លាត់​ឲ្យ​ក្រុម​ភ្ញៀវ​ Wolfsburg ​នាំ​មុខ​​តាំង​ពី​ចាប់​ផ្ដើម​បាន​៤​នាទី តែ​សំណាង​ល្អ​អាច​កែ​ប្រែ​ស្ថានការណ៍​បាន​វិញ ដោយ​ Hero ថ្មី Juan Mata ​ដែល​ស៊ុត​ចូល​១ និង​ assist ១​គ្រាប់​ទៀត។

 

​គ្រាប់​បាល់​ទី​១ របស់​ Mata ជា​គ្រាប់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​​៣៤​ បន្ទាប់​ពី​កីឡាករ​ក្រុម​ Wolfsburg យក​ដៃ​ប៉ះ​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ខណៈ​ដែល​គ្រាប់​បាល់​ទី​២ របស់​បិសាច​ក្រហម គឺ​​ខ្សែ​បម្រើ​អេស្ប៉ាញ​​រូប​នេះ​ដដែល បាន​ប្រើ​ក្បាច់​ផាយ​វាយ​កែង ឲ្យ​​ Chris Smalling ​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នៅ​នាទី​៥៣។

 

​យ៉ាង​ណា លទ្ធផល​ដ៏​ល្អ​របស់​ Man Utd នេះ បាន​ធ្វើ​ឲ្យ​លោក​ Dieter Hecking ​អ្នកចាត់ការ​ក្រុម​ Wolfsburg ​មិន​សប្បាយ​ចិត្ត​សោះ​ ហើយ​​លោក​​ថែម​ទាំង​​​យល់​​ថា​ គ្រាប់​បាល់​ទី​២​នោះ​ គ្មាន​អ្វី​អស្ចារ្យ​ដែរ ឬ​ជា​គ្រាប់បាល់​​ហេងស៊យ ដោយ​លោក​និយាយ​ជា​ភាសា​អាល្លឺម៉ង់​ថា​ជា​ “scheiss-tor” (s*** goal) ទៀត​ផង៕

 

គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

 

គ្រូ​ Wolfsburg ​ថា​គ្រាប់​ទី​២​របស់​ Man Utd ជា​ “s*** goal”

 

 

សូម​ទស្សនា​វីដេអូ​គ្រាប់​ទី​២ របស់​ Man Utd យប់​មិញ​ខាង​ក្រោម៖

 

 

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ១​គ្រាប់​នេះ?

 

-ចុចអាន៖ ក្រុម​ខ្លាំង​អង់គ្លេស​​ទាំង​២ Manchester ​វាយ​បក​ឈ្នះ​លើក​ដំបូង​ដូច​គ្នា​នៅ​ UCL

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror