បញ្ហា​​មិន​ប្រក្រតី​​បួន​ដែល​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone 6s ​មួយ​ចំនួន​កំពុង​ជួប​ប្រទះ

បញ្ហា​​មិន​ប្រក្រតី​​បួន​ដែល​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone 6s ​មួយ​ចំនួន​កំពុង​ជួប​ប្រទះ

ទើប​តែ​ថ្មីៗ​នេះ ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone ជំនាន់​ថ្មី​​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ទូរសព្ទ​​ទើប​តែ​ទិញ​ឡើង​កម្ដៅ​ប្លែក ​ដែល​មិន​អាច​ប្រើ​ប្រាស់​ភ្លើង​កាមេរ៉ា​បាន​នៅ​ពេល​ថត​រូប។ មិន​យូរ​ប៉ុន្មាន​ក៏​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​បាន​រាយការណ៍​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​គេ​បាន​ជួប​ប្រទះ​លើ​ iPhone 6s និង​ 6s Plus នេះ។​
ខាង​ក្រោម​នេះ​គឺ​ជា​បញ្ហា​មិន​ប្រក្រតី​បួន ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ជួប​ប្រទះ​ ព្រម​ទាំង​វិធី​ដោះស្រាយ​ដែល​អាច​ទៅ​រួច​ផង​ដែរ៖

 

បញ្ហា​​មិន​ប្រក្រតី​​បួន​ដែល​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ iPhone 6s ​មួយ​ចំនួន​កំពុង​ជួប​ប្រទះ

 

-ប៊ូតុង​ Home៖ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​រាយការណ៍​ថា ​ប៊ូតុង​ Home ដែល​ប្រើ​សម្រាប់​ស្កេន​ក្រយៅ​ដៃ​ប្រែ​​ជា​ឡើង​កម្ដៅ​​​ខ្លាំង​ ហើយ​ធ្វើ​ឲ្យ​ទូរសព្ទ​មិន​អាច​បើក​បាន។ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ដោយ​​ធ្វើ​ការ​ Restart ទូរសព្ទ។

 

-ថាមពល​ថ្ម៖ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​បាន​ឲ្យ​ដឹង​ថា ​ទូរសព្ទ​របស់​គេ​ប្រើ​សុខៗ​ស្រាប់​តែ​រលត់​ទាំង​ដែល​ថ្ម​នៅ​មាន​ថាមពល។ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ដោយ​​ធ្វើ​ការ​ Restart ទូរសព្ទ។

 

-រន្ធ​បំពង​សំឡេង៖ រន្ធ​បំពង​សំឡេង​របស់​ iPhone 6s និង​ 6s Plus បញ្ចេញ​សំឡេង​​មក​ប្រៀប​ដូច​ជា​រន្ធ​បំពង​សំឡេង​នោះ​ត្រូវ​បាន​ខូច​យ៉ាង​អញ្ចឹង។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​លើក​ឡើង​ថា ​បង្ហាញ​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​នៃ​ Software ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​យល់​ថា ​រន្ធ​បំពង​សំឡេង​របស់​ iPhone 6s និង​ 6s Plus បាន​ថមថយ​គុណភាព​ជាង​ iPhone 6 និង​ 6 Plus។ គេ​ក៏​បាន​កត់​សម្គាល់​ដែរ​ថា​ iPhone 6s Plus ជួន​កាល​មាន​ភាព​មិន​ប្រក្រតី​​ជា​មួយ​នឹង​សំឡេង​ ដូច​ជា​បញ្ចេញ​សំឡេង​ទូរសព្ទ​រោទ៍​ខុស​រន្ធ​​សំឡេង​ និង​​ខុស​កម្រិត​សំឡេង​ថែម​ទៀត​ផង។

 

-3D Touch៖ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​នៃ​ Software របស់​ 3D Touch ដូច​ជា​កម្មវិធី​ Browser Safari មិន​ព្រម​បើក​ Link ដែល​បាន​ចុច​លើ។ បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន​ដោយ​​ធ្វើ​ការ​ Restart ទូរសព្ទ។

 

វិបសាយ​ 9to5Mac យល់​ថា ​បញ្ហា​ទាំង​អស់​នេះ​នឹង​អាច​ដោះ​ស្រាយ​បាន​ប្រសិន​បើ​ក្រុមហ៊ុន​ Apple ធ្វើ​ការ​បញ្ចេញ​នូវ​ការ​ Update ថ្មី​មួយ​ទៀត​របស់​ប្រព័ន្ធ​ iOS។ តែ​ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​ Apple មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាក់​ទង​នឹង​បញ្ហា​ដែល​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​បាន​ជួប​ប្រទះ​នៅ​ឡើយ​នោះ​ទេ៕

​​​​​​​​​​​
ចុច​អាន៖ iPhone 6s និង6s Plus ​ដាក់​លក់​តែ​​​បី​ថ្ងៃ​​ដាច់​​ជាង​ ១៣ លាន​គ្រឿង

 

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ 9to5Mac​​​​​​​​​​​​​