​លោក​សួន សេរី​រដ្ឋា ត្រឡប់​ចូលមក​កម្ពុជា​

ភ្នំពេញ: លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​រង​ការ​ចោទប្រកាន់​រឿង​ក្បត់ជាតិ និង​ប៉ុនប៉ង​ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា បាន​វិល​ត្រឡប់​ចូលមក​កម្ពុជា នៅ​ម៉ោង​ជិត​១០ ព្រឹក ថ្ងៃទី​១ ខែតុលានេះ ដោយមាន​អ្នក​មក​ទទួល​ជាង​១០០​នាក់​។​

​លោក សួន សេរី​រដ្ឋា វិល​ចូល​កម្ពុជា​វិញ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បានស្នើ​សុំ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក សួន សេរី​រដ្ឋា នឹងចូលរួម​បើក​វគ្គ​បណ្តុះបណ្តាល ជួប​ជាមួយ​យុវជន និស្សិត និង​ព្រះសង្ឃ ដើម្បី​បណ្តុះបណ្តាល "​ភាពជា​អ្នកនយោបាយ​" នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ រយៈពេល​ពេញ​មួយថ្ងៃ នៅ​សណ្ឋាគារ សាន់វ៉េ ក្នុង​រាជធានី​ភ្នំពេញ​។​៕V​/S

​លោក​សួន សេរី​រដ្ឋា ត្រឡប់​ចូលមក​កម្ពុជា​

​លោក​សួន សេរី​រដ្ឋា ត្រឡប់​ចូលមក​កម្ពុជា​

​លោក​សួន សេរី​រដ្ឋា ត្រឡប់​ចូលមក​កម្ពុជា​