​បង្ក្រាប​ទីតាំង លក់​ថ្នាំពេទ្យ​ខុសច្បាប់​មួយកន្លែង ស្ថិតនៅ​ផ្សារ​បុរី​ប្រិមប្រិយ​

​សៀមរាប: កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប  នៅ​ព្រឹក​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៥ នេះ ដែល​ដឹកនាំ ដោយ​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ខេត្ត បាន​បង្ក្រាប នៅ​ទីតាំង​លក់​ថ្នាំពេទ្យ ១​កន្លែង ដោយមាន​ការសង្ស័យ បើក​ដោយ​គ្មាន​ការអនុញ្ញាត ត្រឹមត្រូវ​តាម ច្បាប់​។​

​ទីតាំង​លក់​ថ្នាំពេទ្យ ដែល​ត្រូវ​ចុះ​ពិនិត្យ និង​បង្ក្រាប​នេះ ស្ថិតនៅ​ផ្សារ​បុរី​ប្រិមប្រិយ ផ្លូវ​មេបុណ្យ ភូមិ​ត្រពាំង​សេះ ក្នុង​សង្កាត់ គោកចក ក្រុង​/​ខេត្ត សៀមរាប ដែលមាន យីហោ យ៉​ញ & ខ​ញ ខ​ប​ភើ​រេ​សិន ខូ អិ​ល ធី​ឌី (JOIN & CORPORATION.co.ltd)​។​

​ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច រកឃើញ នូវ​ថ្នាំ​ប្រភេទ​ទឹកដប មាន​ចំនួន (៣៥​កេស គុណ​៤៨ ស្មើនឹង ១.៦៨០ ដប​តូច​) (៧​កេស​ធំ គុណ​១២​ស្មើ​៨៤​ដប​ធំ​) ដែល​មិនមាន​ចុះបញ្ជី​ការ និង​មួយចំនួនទៀត មាន​ចុះបញ្ជី​ការ​។​

​ជាមួយគ្នារ​នេះដែរ នៅក្នុង​ឯកសារ មួយចំនួន របស់​ម្ចាស់​ទីតាំង ខាងលើ បាន សរសេរថា ថ្នាំ​ព្យាបាល​ជំងឺ ១០០ មុខ​ផងដែរ​។ ក្នុង​ហេតុការណ៍​នេះដែរ កំ​ម្លាំ​ង​សមត្ថកិច្ច​ជំនាញ បាន​កំពុង​នាំខ្លួន​បុគ្គលិក និង​គ្រូពេទ្យ របស់​ក្រុមហ៊ុន​ខាងលើ យកមក​សាកសួរ​បន្ថែ​ម នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S