​កាកបាទក្រហមកម្ពុជា ជួប​មន្ត្រី​ចូលនិវត្តន៍ ចំនួន​៣១​នាក់​

ភ្នំពេញ: នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥​នេះ មាន​រៀបចំ​ពិធី​សំណេះសំណាល ជាមួយ​មន្ត្រី​និវត្តន៍​ជន កាកបាទក្រហមកម្ពុជា ចំនួន​៣១​នាក់ ដើម្បី​អបអរសាទរ ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់ អន្តរជាតិ​លើក​ទី ១៧ ក្រោម​អធិបតីភាព លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​លោកស្រី​អនុប្រធាន ឃួន សុ​ដា​រី បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​បុគ្គលិក​និវត្តន៍​ជន ទាំងអស់ ដែល​បានរួម​ចំណែក​កសាង​នូវ សមិទ្ធផល​ជាច្រើន​សម្រាប់ កាកបាទក្រហមកម្ពុជា និង​បាន​ផ្តាំផ្ញើ​ឲ្យ​បុគ្គលិក និវត្តន៍​ជន​ទាំងអស់ ថែរក្សា​សុខភាព និង​សូមកុំ​គិតថា ខ្លួ​ឯកោ​ឲ្យ​សោះ​។​

​ក្នុង​ពិធី​នេះ ក៏​មានការ​សំណេះសំណាល និង​ចែក​សម្ភារៈ​អនុស្សាវរីយ៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​និវត្តន៍​ជន ទាំងអស់​ផងដែរ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន ក្រមា​២, សារុង​២, អូ​វ៉ាន​ទីន ២​ដប ទឹកដោះគោ​ខាប់​, ៤​កំប៉ុង​, ស្ករស ២​គ​ក្រ​, ទឹក​ត្រចៀកកាំ​១២​ដប​, ប្រេងកូឡា​១២​ដប​, ឃី​ត​១​កញ្ចប់​, និង​ថវិកា​ចំនួន ១.០០០.០០០​រៀល​៕V​/S

​កាកបាទក្រហមកម្ពុជា ជួប​មន្ត្រី​ចូលនិវត្តន៍ ចំនួន​៣១​នាក់​

​កាកបាទក្រហមកម្ពុជា ជួប​មន្ត្រី​ចូលនិវត្តន៍ ចំនួន​៣១​នាក់​

​កាកបាទក្រហមកម្ពុជា ជួប​មន្ត្រី​ចូលនិវត្តន៍ ចំនួន​៣១​នាក់​