​កំពុង​កាច់​សោក​ម៉ូតូ ម្ចាស់​មក​ទាន់ ដក​កាំភ្លើង​ភ្ជង់ រំដោះខ្លួន​បាត់​

ភ្នំពេញ: ជនសង្ស័យ​គ្នា​២​នាក់ បានមក​ធ្វើ​សកម្មភាព កាច់​សោ ក ម៉ូតូ​ស្កូ​ពី​១​គ្រឿង មិនបាន​សម្រេច ព្រោះ​ម្ចាស់​ចេញមក​ទាន់ ជនសង្ស័យ បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម កុំ​ឲ្យ​ស្រែក ហើយ​នាំគ្នា​រត់គេច​ទៅ​បាត់​។​

​ហេតុការណ៍​ចោរ​កាច់​សោ ក ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-8648 មិនបាន​សម្រេច​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ ស៊ុម សុ​ម៉ានិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ កម្មក​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ ខាងលើ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ពន្លៃ ឃុំ​បា​ប៉ោង ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ៕V​/S

​កំពុង​កាច់​សោក​ម៉ូតូ ម្ចាស់​មក​ទាន់ ដក​កាំភ្លើង​ភ្ជង់ រំដោះខ្លួន​បាត់​