គន្លឹះ​ទាំង ៧ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

គន្លឹះ​ទាំង ៧ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

១. កុំ​តម​អាហារ​ពេលព្រឹក​
•​    ​ព្យាយាម​ទទួលទាន​អាហារ​ពេលព្រឹក ឲ្យបាន​ទៀងទាត់​។​

២. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​
•​    ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​មុខ ដូចជា ការ៉ុត ចេក ក្រូច ទំពាំងបាយជូ​រ​។​

៣. ញ៉ាំ​អាហារ​សម្រន់​
•​    ​ដូចជា ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់ និង​ទឹកដោះគោ​ជូរ​
•​    ​នំឃុក​ឃី ដែល​គ្មាន​ជាតិ​ប័រ​។​

៤. ទទួលទាន​ថ្នាំ​គ្រាប់​វីតាមីន ជាតិ​ដែក និង​អាស៊ីតហ្វូលិ​ក​
​ជាតិ​ដែក ជួយ​ឲ្យ​សុខភាព​ស្ត្រី​រឹងមាំ​។ អាស៊ីតហ្វូលិ​ក ជួយ​ការពារ​បញ្ហា​កំណើត​កូន​ផ្សេងៗ​។​

៥. ទទួលទាន​សាច់​ត្រី ឬ​គ្រឿង​សមុទ្រ​
•​    ​ចៀសវាង​ត្រី​ដាវ ត្រី​មាន​ជាតិ​បា​រ៉​ត ត្រី​ឆ្លាម​
•​    ​ញ៉ាំ​ត្រីធូ​ណា បង្កង ប​ង្គា ត្រី​សាល​ម៉ុន​។​

៦. កុំ​ទទួល​ទាន​អាហារ​មាន​ជាតិ​ប័រ និង​ខ្លាញ់​ច្រើន​
​អាហារ​មួយ​ចំនួន អាច​មាន​បាក់តេរី ដែល​អាច​គម្រាមកំហែង​ដល់​សុខភាព​ទារក ដូច្នេះ សូម​កុំ​ទទួល​ទាន ៖
•​    ​ប័រ​ទន់ ឬ​ប័រពពែ​
•​    ​មិន​ត្រូវ​ទទួល​ទាន​អាហារ ដែល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ​។​

៧. កំណត់​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន និង​អាល់កុល​
•​    ​កុំ​ផឹក​កាហ្វេ ឬ​តែ​ច្រើនពេក​
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
•​    ​កុំ​ផឹក​គ្រឿង​ស្រវឹង​៕

អត្ថបទប្រែសម្រួល ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។