​តំណាង​ក្រុមហ៊ុន Volkswagen នៅ​អាមេរិក​អះអាងថា អាច​ទប់​ទល់នឹង​វិបត្តិ​​បាន

អាមេរិក​៖​អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Volkswagen លោក Alan Brown ប្រចាំ​នៅ​ទីក្រុង Frisco រដ្ឋ​តិច​សាស់​នៅតែ​បង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​អាចជួយ​សម្រួល​ដល់​អ្នក​ចែកចាយ និង​អតិថិជន​ដែល​រង​ផលប៉ះពាល់​នេះ​។​

​រថយន្ត​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម និង​កូន​ឡាន​របស់​ក្រុមហ៊ុន Volkswagen រាប់​ចាប់ពី​ម៉ូ​ដែល​ដែល​ផលិត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ផង​ក៏​ស្ថិតនៅ​ក្នុងចំណោម​រថយន្ត​ចំនួន​១១​លាន​គ្រឿង​ដែលមាន​បញ្ហា​នេះដែរ​។ 

​ចំណែកឯ​ក្រុមហ៊ុន Volkswagen វិញ​បាន​អះអាងថា ពួកគេ​នឹង​បង្ហាញ​ក្រុម​អាជ្ញាធរ​នូវ​ដំណោះស្រាយ​និង​វិធានការ​បច្ចេកទេស​ដើម្បី​កែខៃ​បញ្ហា​នេះ​ឱ្យបាន​នៅក្នុង​ខែតុលា​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​បើ​យោងតាម​នាយក​ប្រតិបត្តិ Matthias Mueller បានឱ្យដឹងថា មិនមែន​រថយន្ត​ទាំង​១១​លាន​គ្រឿង​នេះ​សុទ្ធតែ​បំពាក់​កម្មវិធី​នេះ​ទេ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Volkswagen បាន​សារភាព​ហើយ​ថា ពិតជា​បាន​បំពាក់​កម្មវិធី​មួយ​ដើម្បី​លាក់បាំង​ការបញ្ចេញ​សារធាតុពុល​ពិតប្រាកដ​មែន​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​ខាង​អាជ្ញាធរ​អាមេរិក​ផ្ទាល់​បាន​និយាយថា​មាន​រថយន្ត​ប្រភេទ​នេះ​រហូតដល់ ៤៨២.០០០ គ្រឿង​ឯណោះ​៕

​តំណាង​ក្រុមហ៊ុន Volkswagen នៅ​អាមេរិក​អះអាងថា អាច​ទប់​ទល់នឹង​វិបត្តិ​​បាន