ចំណង​ស្នេហ៍ ហ្វា​ន់ ពីង​ពីង និង លី ឆឹ​ន កាន់តែ​ទុំ​ជោរ​

​ប្រភពព័ត៌មាន​ហុងកុង​បានឱ្យដឹងថា នាង ហ្វា​ន់ ពីង​ពីង ដែលជា​កំពូល​តារាភាពយន្ត​ចិន ល្បីឈ្មោះ​ចាប់​តាំងតែ​ពី​បាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល ១៨​ឆ្នាំ​មកហើយ​នោះ គឺ​មិនដែល​ទម្លាយ​ប្រាប់​ពី​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​ឡើយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ គឺ​កាលពី​ខែឧសភា ឆ្នាំ​២០១៥ កន្លងមកនេះ​នាង​បាន​ទម្លាយ​ប្រាប់​ពី​ចំណងស្នេហា​រវាង​រូបនាង​ជាមួយនឹង​លោក លី ឆឹ​ន ដែល​ជាតា​រាស​​ម្តែ​ង​ចិន​ដូ​គ្នា​ដែរ​។

ចាប់​តាំងតែ​ពី​ពេល​នោះមក​ចំណងស្នេហា​រវាង​ពួកគេ​ទាំងពីរ​ហាក់ដូចជា​ស្អិតល្មួត​និង​គ្នា​ខ្លាំងណាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ព្រមទាំង​លេចឮ​ព័ត៌មាន​ថា ពួកគេ​នឹង​រៀបការ​នៅក្នុង​ខែតុលា នេះ​ថែម​ទៀតផង​។

ទាក់ទង​រឿង​រៀបការ​នេះ​នាង ហ្វា​ន់ ពីង​ពីង បាន​ចេញមក​បដិសេធ ព្រមទាំង​បាន​និយាយប្រាប់​ដល់​អ្នកគាំទ្រ​ថា ដល់​ពេលនោះ​ខ្ញុំ​នឹង​ជូនដំណឹង​ដល់​អ្នក​រាល់គ្នា​ហើយ​។​​

ខាងក្រោម​នេះ​ជា​សកម្មភាព​នៃ​ចំណង​ស្នេហ៍​ស្រី​ស្អាត ហ្វា​ន់ ពីង​ពីង និង​លោក លី ឆឹ​ន​៖

-​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ ២០១៥ នាង ហ្វា​ន់ ពីង​ពីង បាន​បង្ហោះ​រូបថត​ពេលដែល​នាង​ថត​ជាមួយ លី ឆឹ​ន នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​នាង ព្រមទាំង​សរសេរថា ពួកយើង​ប្រកាស​ចំណងស្នេហា​ជា​សាធារណៈ​។​
-​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ ២០១៥ ក្រោយពី​ប្រកាស​ពី​ចំណងស្នេហា​ពួកគេ​បានធ្វើ​ដំណើរ​ទៅកាន់​
​ទីក្រុង​ឡា​សា តំបន់​ទី​បេ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មនុស្ស​ធ៌​ម​។​
-​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ ២០១៥ លោក លី ឆឹ​ន បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ខ្លូន​នូវ​រូបថត​ពេល​
​ដែល​ពួកគេ​ទៅ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​។​
-​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ ២០១៥ មាន​គេ​លួច​ថត​រូបភាព​ពេលដែល​ពួកគេ​កំពុងតែ​ជិះ​រថភ្លើង ព្រមទាំង​អង្គុយ​គេង​កៀកកើយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត​។​
-​ថ្ងៃទី​៩ ខែសីហា ឆ្នាំ ២០១៥ ក្នុងពេលដែល ហ្វា​ន់ ពីង​ពីង និង​លោក លី ឆឹ​ន ទៅ​ចូលរួម​សម្ពោធ​
​ហាង​លក់ទំនិញ​មួយ​នៅ​ទីក្រុង​ចុង​ឈី​ង ស្រាប់​តែមាន​អ្នកគាំទ្រ​នាំគ្នា​ស្រែកថា រៀបការ​ឆាប់ៗ​ទៅ​។​
-​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០១៥ ហ្វា​ន់ ពីង​ពីង និង​លោក លី ឆឹ​ន ទៅ​សម្រាក​លំហែកាយ​នៅ​តៃ​វ៉ា​
​ន់ ហើយ​ឆ្លៀត​ដឹក​ដៃ​គ្នា​ដើរចូល​ក្នុង​បណ្ណាគារ និង​ហាង​កែ​សម្ផស្ស​។​
-​ថ្ងៃទី​២០ ខែសីហា ឆ្នាំ ២០១៥ លោក លី ឆឹ​ន បា​បន​បង្ហោះ​រូបនាង ហ្វា​ន់ ពីង​ពីង ពេលដែល​មា​
​ន​ទស្សនា​វ​ដ្តី​មួយ​ចុ​ុះ​ផ្សាយ​នៅ​ទំព័រមុខ​។​
-​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ ២០១៥ ហ្វា​ន់ ពីង​ពីង និង លី ឆឹង រួមគ្នា​ថត​ឱ្យ​ទស្សនា​វ​ដ្តី​បង្ហាញ​ម៉ូដ​
ដើម្បី​ចុះផ្សាយ​នៅ​ទំព័រមុខ​។​
-​ថ្ងៃ​ទ​៣១ ខែសីហា ឆ្នាំ ២០១៥ មាន​អ្នកគាំទ្រ​ម្នាក់​បង្ហោះ​រូបថត ពេលដែល​អ្នក​ទាំងពីរ​កំពុងតែ​
​ឱ្យ​ចំណី​សត្វ​នៅក្នុង​សួនសត្វ​។​
-​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៥ ក្នុង​កម្មវិធី​សម្ពោធ​បញ្ចាំង​ខ្សែភាពយន្ត​រឿង «​បញ្ហា​ប្រឈម​របស់​
​សហភាព​» ហ្វា​ន់ ពីង​ពីង និង​លី ឆឹ​ន ត្រូវបាន​គេ​ចាត់តាំង​ឱ្យ​សម្តែង​ជា​គូស្នេហ៍​មួយគូ​ដ៏​ផ្អែមល្ហែម​នៅក្នុង​
​កម្មវិធី​៕ គ ឡេង​