ការចូលនិវត្តន៍ ពេល​ចាស់​ទៅ មិន​សូវ​ល្អ ចំពោះ​សុខភាព​ឡើយ​

ការចូលនិវត្តន៍ ពេល​ចាស់​ទៅ មិន​សូវ​ល្អ ចំពោះ​សុខភាព​ឡើយ​

​មនុស្ស​ចាស់ ដែល​បន្ត​ធ្វើ​ការងា​ររ​បស់​ខ្លួន នឹង​មាន​សុខភាព​ល្អ ជាង​អ្នក​ដែល​ចូល​និវត្ត ឬ​បញ្ឈប់​ការធ្វើការ​។​

​ការសិក្សា​ទៅលើ​ជនជាតិ​អា​មេ​រិច ដែល​មាន​អាយុ​លើសពី ៦៥ ឆ្នាំ ជាង ៨៣.០០០ នាក់ បានបង្ហាញ​ថា ការគ្មានការងារធ្វើ ឬ​ការ​ចូល​និវត្ត បាន​ផ្សារភ្ជាប់​ទៅនឹង ការប្រឈមមុខ​ធ្ងន់ធ្ងរ ទៅលើ​បញ្ហា​សុខភាព និង​ជំងឺផ្លូវចិត្ត​។​

"​យើង​ដឹង​ថា សកម្មភាព​ការងារ​ល្មមៗ ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​" នេះ​ជា​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ Jay Olshansky មកពី​សាកលវិទ្យាល័យ Illinois ក្នុង​រដ្ឋ Chicago​។​

​ទោះបីជា​យ៉ាងណា សាស្ត្រាចារ្យ Olshansky បាន​និយាយថា ការសិក្សា​នេះ​មិន​បាន​បញ្ជាក់ថា ការធ្វើ​ការធ្វើ​ឲ្យ​អ្នក មាន​សុខភាព​ល្អ​ឡើយ​។​ "​អ្នក​មិន​អាច​និយាយថា ដោយសារតែ​ការ​ចូល​និវត្ត ធ្វើឲ្យ​ចុះខ្សោយ​សុខភាព​អ្នក ឬ​ការ​បន្ត​ធ្វើការ ធ្វើឲ្យ​អ្នក​មានសុខ​ភាពល្អឡើយ ពីព្រោះថា មនុស្ស​ភាគច្រើន នឹង​ចូល​និវត្ត ដោយសារ​តែ​គេ​ឈឺ ឬ​មិន​អាច​បន្ត​ការងារ​បាន​។​

​ពិតណាស់ មនុស្ស​មាន​សុខភាព​មិនល្អ មិន​អាច​ធ្វើ​ការងារ​បា​ន​ល្អ​ឡើយ​។​

​ប៉ុន្តែ ប្រសិនបើ​អ្នក​អាច​ធ្វើការ​បាន អ្នក​គួរតែ​បន្ត​វា​ទៀត ប្រសើរ​ជាង​ឈប់ ហើយ​អ្នក​នឹង​មាន​ឱកាស មាន​សុខភាព​ល្អ​បន្តទៀត​៕

អត្ថបទប្រែសម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។