ស្ត្រី​ម្នាក់​​លាយ​ប្រេង​ជា​មួយ​សាប៊ូ​កក់​សក់ លទ្ធ​ផល​​​ហួស​ពី​ការ​ស្មាន


ស្ត្រី​ម្នាក់​​លាយ​ប្រេង​ជា​មួយ​សាប៊ូ​កក់​សក់ លទ្ធ​ផល​​​ហួស​ពី​ការ​ស្មាន

ស្ត្រី​ម្នាក់​​​ដែលពុំ​បាន​អាន​ការ​ណែនាំ​លើ​កំប៉ុង​ថ្នាំ​​​ប្រេង​​​ម៉្យាង​ដែល​ធ្វើ​ឲ្យ​ឡើង​ពពុះ​ខ្លាំង ហើយទៅ​​​​លាយ​ជា​មួយ​​សាប៊ូ​កក់​សក់​ទៀត​នោះ​ បាន​ធ្វើ​ឲ្យ​ចេញ​ពពុះ​ច្រើន​លើ​​សក់​ក្បាល​​​រហូត​​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​មើល។​​​

 

ស្ត្រី​ម្នាក់​​លាយ​ប្រេង​ជា​មួយ​សាប៊ូ​កក់​សក់ លទ្ធ​ផល​​​ហួស​ពី​ការ​ស្មាន
 

 

ប្រភព​សារព័ត៌មាន The Sun ​​​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​ខាង​លើ​បាន​ច្រឡំ​​ដប​ថ្នាំ​លាប​​សក់​​​ដែល​មាន​សារធាតុ​ម៉្យាង​ឈ្មោះ Polyurethane ​ដែល​​ធ្វើ​ឲ្យ​ចេញ​ពពុះ​ច្រើន។ សារធាតុ​នេះ​គឺ​មាន​នៅ​ក្នុង​​ផលិតផល​​ម៉្យាងឈ្មោះ​ Expanding Foam ប្រើលាយ​ជា​មួយ​ទឹក​ដើម្បី​យក​ទៅបិទលើសម្ភារៈបែកបាក់ណាមួយក្នុងជីវភាព​ប្រចាំថ្ងៃ។ ក្នុង​ការ​ប្រើ​ប្រាស់​គឺ​ត្រូវ​អាន​ការ​ណែ​នាំ​ឲ្យ​បាន​ច្បាស់​លាស់ ប៉ុន្តែ​ស្ត្រី​ខាង​លើ​បាន​លាយ​វា​ជា​មួយ​សាប៊ូ​រួច​យក​ទៅ​កក់​សក់​ដែល​ធ្វើ​ឲ្យ​ចេញ​ពពុះ​ច្រើន​បែប​នោះ។​​

 

តាម​សារព័ត៌មាន​ដដែល​ខាង​លើ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ដឹង​នោះ​ទេ​ ប៉ុន្តែ​​​គេ​​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​​ខាង​លើ​ត្រូវ​បាន​គេ​ថត​រូប​​ពី​មន្ទីរ​ពេទ្យ​មួយ​​នៅ​អឺរ៉ុប​ខាង​កើត​​និង​ចែកចាយ​ត​គ្នា​​​តាម​បណ្ដាញ​សង្គម​ជា​ច្រើន៕

 

ចុចអាន៖ ជួបអ្នក​វិទ្យាសាស្ត្រ​មិន​​ដែល​ងូត​ទឹក​រយៈ​ពេល​១២​ឆ្នាំ​

ចុចអាន៖ ក្មេង​ប្រុស​អាយុ​៥ឆ្នាំ​២​នាក់​​ ជីក​​ដី​ គេច​ចេញ​ពី​​សាលា​​​ទៅ​ទិញ​ឡាន​

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror

​​​​​​​​​​​