តូតា បញ្ចេញ​រថយន្ត​ឡង់គ្រីស័រស៊េរី​ថ្មី

តូតា បញ្ចេញ​រថយន្ត​ឡង់គ្រីស័រស៊េរី​ថ្មី

តារា​សម្ដែង​ ម៉ាក សែន​សូនីតា ហៅ​តូតា កាល​ពី​​ម្សិល​មិញ​នេះ​បាន​ជិះ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ា Land cruiser v8 2015 ដោយ​រថយន្ត​មួយ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ទិញ​លក់​រថយន្ត​មួយ​​វា​តម្លៃ​ថា មាន​តម្លៃ​រហូត​ដល់​ទៅ​១៥ម៉ឺន ដុល្លារ​ឯណោះ។

 

តូតា បញ្ចេញ​រថយន្ត​ឡង់គ្រីស័រស៊េរី​ថ្មី

 

តូតា​បាន​​​ជិះ​រថយន្ត ឡង់គ្រីស័រ​​ខាង​លើ  គ្រា​ដែល​នាង​បាន​ទៅ​ក្រុង​ពាលី​រឿង “ល្មមៗ​បាន​ហើយ” នៅ​នា​ថ្ងៃ​ម្សិល​មិញ​នេះ។ គ្រាន់​តែ​ចុះ ពី​លើ​រថយន្ត​ភាមៗ អ្នក​ដែល​មាន​វត្ត​មាន​ក្នុង​ពិធី​នោះ បាន​ចោល​ភ្នែក ទៅ​តារា​ស្រី​ម្នាក់​នេះ​គ្រប់​គ្នា ដោយ​ដារ​តែ​សម្រស់​ និង​រថយន្ត​ទំនើប​របស់​នាង ។

 

តូតា មិន​បាន​ផ្ដល់​បទ​សម្ភាស​ន៍​ជា​មួយ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​មាន​វត្ត​មាន​ក្នុង​កម្មវិធី​នោះ​​ឡើយ  គ្រាន់​តែ​បញ្ចប់​ពិធី​ក្រុងពាលី​ចប់ តារា​ស្រី​ម្នាក់​នេះ​ក៏​ឡើង​ជិះ​រថយន្ត​​ខាង​លើក ទៅ​វិញ​បាត់។

 

តូតា បញ្ចេញ​រថយន្ត​ឡង់គ្រីស័រស៊េរី​ថ្មី

 

នៅ​ព្រឹក​​នេះ Sabay ក៏​មិន​ទាន់​អាច​​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំ​វិញ​ការ​ប្ដូរ​រថយន្ត​របស់​នាង​បាន​ឡើយ ដោយ​ទូរសព្ទ​របស់​នាង Call ចូល​ជា​ច្រើន​​លើកមិន​មាន​អ្នក​​ទទួល។ ម៉ាក សែន​សូនីតា ហៅ​តូតា មុន​ជិះ Land cruiser v8 2015 ​នេះ នាង​ត្រូវ​បាន​គេ​ដឹង​ថា ​នាង​ជិះ​ Camry 2007 ៕

 


អត្ថបទ៖ ខុត សីហា