តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

​តារា​សម្ដែង​​​ជា​ច្រើន​បាន​ចាក​ចេញ​ជា​រៀង​រហូត​ដោយ​មិន​បាន​រំពឹង​ទុក នៅ​ពេល​កំពុង​សម្ដែង​រឿង​បាន​ពាក់កណ្ដាល​ឬ មួយ​ចំនួន​ទៀត​​មិន​ទាំង​បាន​និយាយ​ពាក្យ​លា​ផង ​នៅ​ពេល​ដែល​រឿង​ទើប​តែ​ចាប់​ផ្ដើម​ថត​ដំបូង។ មូលហេតុ​គឺ​បណ្ដាល​មក​ពី​គ្រោះថ្នាក់ និង​ឧបទ្ទវហេតុ ឬ​ដោយ​សារ​ការ​សម្លាប់​ខ្លួន។

 

១. Health Ledger

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

តារា​សម្ដែង​ប្រុស Health Ledger ​ល្បី​ឈ្មោះ​ដោយ​សារ​ភាពយន្ត​ជា​ច្រើន​ដូច​ជា “Brokeback Mountain” “A knight’s Tale”…។ Ledger បាន​លាចាក​លោក​មុន​ពេល​ថត​ចប់​រឿង “Batman: The Dark Knight”។ នៅ​ពេល​សម្ដែង​តួ Joker, Ledger បាន​បង្ហាញ​ពី​អារម្មណ៍​តួ​អង្គ​យ៉ាង​ប៉ិន​ប្រសប់ ដែល​​នាំ​ឲ្យ​​មាន​ពាក្យ​ចចាមអារ៉ាម​ថា Ledger បាន​កើត​ជំងឺ​តាន​តឹង​ជា​ទម្ងន់​ដោយ​ចូល​តួ​​​ខ្លាំង​ពេក។ នៅ​ខែ​មករា ឆ្នាំ ២០០៨ តារា​សម្ដែង​នេះ​​​បាន​ស្លាប់​ដោយ​សារ​ប្រើ​ប្រាស់​ថ្នាំ​​​ច្រើន​ហួស​កំណត់​​នៅ​កំឡុង​ពេល​​កំពុង​ថត​រឿង “The Imaginarium of Dr. Parnassus”។

 

២. John Candy

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

តារា​សម្ដែង​បែប​កំប្លែង John Candy ត្រូវ​បាន​​ទស្សនិកជន​ស្គាល់​មុខ​​ច្រើន​តាម​រយៈ​រឿង “Stripes” និង​ “Uncle Buck” ជាដើម។ ​អតីត​តារា​សម្ដែង​ជើង​ចាស់​​រូប​នេះ​បាន​បាត់បង់​ជីវិត កាល​ពី​ខែ មីនា ឆ្នាំ ១៩៩៤ ដោយ​សារ​ជំងឺ​បេះដូង។ នៅ​ថ្ងៃ​ដែល John ស្លាប់​ក៏​​ជា​ថ្ងៃ​ដែល​លោក​​ថត​បញ្ចប់​​នូវ​ឈុត​ឆាក​ចុង​បញ្ចប់​​ក្នុង​រឿង “Wagons East” ដែរ។ មុន​ពេល​បាត់​បង់​​ជីវិត​​នៅ​អាយុ ៤៣ ឆ្នាំ Candy បាន​​បន្សល់​នូវ​​មរតក​ភាពយន្ត​ចំនួន ៤០ រឿង។

 

៣. Natalie Wood

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

ឆ្នាំ ២០១១ គម្រប់​៣​ទសវត្ស​ក្រោយ​ការ​​ស្លាប់​របស់​តារា​សម្ដែង Natalie Wood ដោយ​សារ​លង់​ទឹក នាយកដ្ឋាន​ប៉ូលិស​ទីក្រុង Los Angeles បាន​បើក​​រឿង​​ក្ដី​នេះ​ឡើង​វិញ។ Natalie បាន​ស្លាប់​នៅ​ពេល​កំពុង​​សម្ដែង​រឿង “Brainstorm”។ ខែ​វិច្ឆិកា ឆ្នាំ ១៩៨១ Wood និង​មិត្តភ័ក្ដិ​របស់​ខ្លួន​បាន​​ជិះ​នាវា​ទៅ​លេង​ឆ្នេរ​សមុទ្រ​ក្នុង​រដ្ឋ California។ នៅ​ក្នុង​ដំណើរ​នោះ​នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្ដី ហើយ​ក៏​ទៅ​ហែល​ទឹក​ម្នាក់​ឯង​តែ​បាន​លង់​ទឹក​ស្លាប់។

 

៤. Marilyn Monroe

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

កំពូល​តារា​សម្ដែង​ហូលីវូដ Marilyn Monroe ល្បី​ឈ្មោះ​ដោយ​រូប​សម្បត្តិ​សិចស៊ី​និង ចំណង​ស្នេហា​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក John F.Kennedy។ តារា​សម្ដែង​មួយ​នេះ​លា​ចាកលោក​ក្នុង​ខែ សីហា ឆ្នាំ ១៩៦២ នៅ​ពេល​កំពុង​ចូល​រួម​សម្ដែង​រឿង “Something’s Got to Give”។ តារា​សម្ដែង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​រដ្ឋ California ដោយ​ប្រើប្រាស់​ថ្នាំ​រំងាប់​ការ​ឈឺចាប់​ហួស​កម្រិត។ ភាពយន្ត​នោះ​ត្រូវ​​គេ​បោះបង់​ចោល តែ​ឈុត​ឆាក​ជា​ច្រើន​ក្នុង​រឿង​នេះ​ត្រូវ​បាន​គេ​យក​មក​ផ្គុំ​ជា​ភាពយន្ត​ឯកសារ​ពី​ជីវិត​របស់​នាង​មាន​ឈ្មោះ​ថា “Marilyn: The Final Days”។

 

៥. River Phoenix

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

តារា​សម្ដែង River Phoenix បាន​ចាក​ចេញ​ជា​រៀង​រហូត​ក្នុង​យប់​ពិធី​បុណ្យ Halloween ក្នុង​ឆ្នាំ ១៩៩៣ ដោយ​បាន​ប្រើ​ថ្នាំ​ច្រើន​ហួស​កម្រិត។ River បាន​ស្លាប់​នៅ​​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ។ នៅ​ពេល​នោះ តារា​សម្ដែង​​រូប​នេះ​កំពុង​​ថត​រឿង “Dark Blood”។ នៅ​ពេល​វិភាគ​សាកសព គេ​បាន​រក​ឃើញ​​សារជាតិ Cocaine, morphine, ថ្នាំញៀន, valium និង​ថ្នាំ​ក្អក ក្នុង​ខ្លួន​របស់ Phoenix។

 

៦. Philip Seymour Hoffman

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

តារា​សម្ដែង​រូប​នេះ​បាន​ស្លាប់​ក្នុង​វ័យ ៤៦ឆ្នាំ ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត។ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​គឺ​រឿង “The Hunger Games: Mockingjay Part 1 and Part 2”។​

 

៧. Paul Walker

 

តារា​ល្បី​ហូលីវូដ​៧រូប​ ដែលបាន​​ស្លាប់​​ពេល​មិន​ទាន់​ថត​ចប់​រឿង

 

តារា​សម្ដែង​ល្បីឈ្មោះ​​រូប​នេះ​បាន​បាត់បង់​​ជីវិត ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៣ ក្នុង​អាយុ ៤០ ឆ្នាំ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ពេល​ “Furious 7” កំពុង​តែ​ដំណើរ​ការ​ថត។ ចូល​រួម​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ដូច​ជា “Eight Below” , “Into The Blue” , និង “Varsity Blues” Walker ចាប់​ផ្ដើម​ល្បី​ឈ្មោះ​តែ​ក្រោយ​ពេល​​ដើរ​តួ​ Brian O’ Connerក្នុង​រឿង “Fast & Furious”។ មាន​ភាពយន្ត​បី​បាន​ចាក់​បញ្ចាំង​ក្រោយ Paul បាន​ស្លាប់​ ក្នុង​នោះ​រួម​មាន “Hours” , “Brick Masion” និង “Furious 7” ដោយ​ក្នុង​នោះ “Furious 7” បាន​រក​​​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ។ Walker និង​មិត្តភ័ក្ដិ Roger Rodas បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​​ក្រឡាប់​ឡាន​មួយ ដោយ​​បើកបរ​ហួស​ល្បឿន​កំណត់ ៕​

 

ចុចអាន៖៩​រឿង​​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ​ពី​ចំណូល​​របស់​តារា​ហូលីវូដ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ torontosun