ព្រោះ​តែ​សិល្បៈ​តារាស្រី​ស្អាត ៣ ដួងព្យួរ​ការ​សិក្សា​ត្រឹម​វិទ្យាល័យ

ព្រោះ​តែ​សិល្បៈ​តារាស្រី​ស្អាត ៣ ដួងព្យួរ​ការ​សិក្សា​ត្រឹម​វិទ្យាល័យ

មាន​តារា​ស្រី​ស្រស់​ស្អាត ៣ រូប​ហើយ បាន​ប្រកាស​ព្យួរ​ការ​សិក្សា​ត្រឹម​ថ្នាក់​វិទ្យាល័យ ហើយ​យក​ពេល​វេលា​ទាំង​ស្រុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ស្រប​ពេល​ប្រជាប្រិយភាព​របស់​ពួក​គេ​កំពុង​កើន​ឡើង និង​មមាញឹក​ទៀត​ផង។

 

១. អៀ ម៉ីលិ ហៅ អូន​ម៉ី៖ ចូល​ដល់​ឆ្នាំ ២០១៥ តារា​សម្ដែង​រូប​នេះ​ អះអាង​ថា មាន​ការ​មមាញឹក​ក្នុង​ការ​ងារ​សិល្បៈ​ដោយ​ត្រូវ​ថត​ភាពយន្ត​មួយ​ចំនួន និង​ស្ប៉ត​ពាណិជ្ជកម្ម​សម្រាប់​ក្រុម​ហ៊ុន​នានា។ នាង​មាន​ពេល​កាន់​តែ​តិចតួច ចំណាយ​លើ​ការ​សិក្សា ហើយ​សម្រេច​ចិត្ត​ព្យួរ​តែ​ម្ដង​ត្រឹម​ថ្នាក់​ទី ១២ នៅ​វិទ្យាល័យ​បាក់​ទូក ដោយ​មាន​ការ​ឯកភាព​ពី​គ្រួសារ។ ​តារា​វ័យ​ក្មេង​ខាង​លើ​បញ្ជាក់​ថា ការ​សិក្សា​ពិត​ជា​មាន​សារសំខាន់​សម្រាប់​អនាគត។ ដូច្នេះ អូន​ម៉ី នឹង​វិល​ទៅ​រក​ថ្នាក់​រៀន​វិញ​ក្នុង​ឆ្នាំ​ក្រោយ និង​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​បន្តិច​ពី​វិថី​សិល្បៈ ដែល​នាង​ស្រលាញ់​តាំង​ពី​ក្មេង​មក​នោះ ព្រោះ​ការ​សិក្សា​វិញ​ម្ដង។

 

ព្រោះ​តែ​សិល្បៈ​តារាស្រី​ស្អាត ៣ ដួងព្យួរ​ការ​សិក្សា​ត្រឹម​វិទ្យាល័យ

 

២. សូ លីហ្សា៖ បាន​សម្រេច​ចិត្ត​ព្យួរ​កា​សិក្សា​ត្រឹម​ថ្នាក់​ទី ១១ នៅ​វិទ្យាល័យ​ក្នុង​ខេត្ត​ព្រះ​វិហារ ដែល​ជា​ទីតាំង​ឈរ​ជើង​របស់​ឪពុក​ក្នុង​នាម​ជា​កង​ទ័ព​ការពារ​ព្រំដែន កាល​ពី​ឆ្នាំ​២០១៤ ដែល​ជា​ពេល​វេលា​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ដំបូង។ បន្ទាប់​មក​តារា​ស្រី​រូប​នេះ ​បាន​យក​ពេល​ទាំង​ស្រុង ដើម្បី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តែ​ម្ដង ដោយ​វិល​រួម​រស់​ជាមួយ​ម្ដាយ​ឯ​ភ្នំពេញ​វិញ។

តារា​វ័យ ១៨ ឆ្នាំ​ខាង​លើ​មិន​បាន​កំណត់​ពេល​វេលា​វិល​រក​បន្ទប់​រៀន​វិញ​នោះ​ទេ ព្រោះ​ការងារ​សិល្បៈ​កាន់​តែ​មមាញឹក ស្រប​ពេល​ក្រសួង​អប់រំ​មាន​ការ​រឹតត្បិត​លើ​ការ​ប្រលង ២ ឆ្នាំ​ចុង​ក្រោយ។

 

ព្រោះ​តែ​សិល្បៈ​តារាស្រី​ស្អាត ៣ ដួងព្យួរ​ការ​សិក្សា​ត្រឹម​វិទ្យាល័យ

 

៣. ប៊ី សុធារី៖ តារា​បង្ហាញ​ម៉ូដ​វ័យ ១៩ ឆ្នាំ ក៏​បាន​សម្រេច​ចិត្ត​ព្យួរ​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ ជា ស៊ីម ជ្រោយ​ចង្វាដែរ​ កាល​ពី​ឆ្នាំ​ទៅ ខណៈ​នាង​ទៅ​ចូលរួម​ប្រកួត​បង្ហាញ​ម៉ូដ​នៅ​លើ​ឆាក​អន្តរជាតិ។ នាង​មាន​គម្រោង​ចូលរៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ដោយ​កំពុង​ស្វែង​រក​សាលា​នៅ​ភ្នំពេញ ដែល​ងាយ​ស្រួល​ទៅ​មក ព្រោះ​បច្ចុប្បន្ន​មាន​ការ​មមាញឹក​ក្នុង​ការ​ងារ​បង្ហាញ​ម៉ូដ៕

 

ព្រោះ​តែ​សិល្បៈ​តារាស្រី​ស្អាត ៣ ដួងព្យួរ​ការ​សិក្សា​ត្រឹម​វិទ្យាល័យ

 

 

អាន​អត្ថបទ៖  ចម្លើយ​​ជុំវិញ​​ដំណឹង អ៊ីវ៉ា ចេញ​ពី​សាន់ដេ​

អាន​អត្ថបទ៖  តារា​​ល្បី​ៗ ៨ ដួង​មាន​ជំនួញ​ធំ​ច្រើន​កាន់​ក្នុង​ដៃ

 

អត្ថបទ៖ សំ ជំនាញ