អាជ្ញាធរ ខណ្ឌច្បារអំពៅ បើកកិច្ចប្រជុំ ដាក់ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំដាក់ផែនការ ការពារសន្តិសុខសណ្តាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ យកចង្ហាន់ប្រគេនព្រះសង្ឃតាមទីអារាមនានា ក្នុងខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ភ្ជុំបិណ្ឌ ។

កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមវត្តមានលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួម ពីសំណាក់អភិបាលរងខណ្ឌ និងអធិការរង មេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ នាយប៉ុស្តិ៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងនូវកិច្ចការមួយចំនួនដែលក្នុងនោះ មានការងារសណ្តាប់ធ្នាប់ ពង្រឹង និងចាត់វិធានការអោយបានតឹងរឹង ចំពោះសណ្តាប់ធ្នាប់នៅផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ដើម្បីបញ្ចៀសការកកស្ទះចរាចរ ដល់អ្នកធ្វើដំណើរទូទៅ ក៏ដូចជាអ្នកដែលធ្វើដំណើរទៅវត្ត ។ ជាមួយគ្នានោះដែរ លោកក៏បានស្នើដល់ចៅសង្កាត់ និងនគរប៉ុស្តិ៍ សហការគ្នាយកចិត្តទុកដាក់នៅតាមវត្តអារាម ដែលមាននៅក្នុងមូលដ្ឋានរៀងៗខ្លួន ដូចជាករណីជនអនាថា ការលក់ដូរនៅក្នុងវត្ត និងកន្លែងទុកដាក់យានជំនិះ របស់អ្នកដែលត្រូវមកវត្ត តាមការបែងចែកភារកិច្ច ។ ដោយឡែកចំពោះប្រធានផ្សារ និងសង្កាត់ដែលមានផ្សារ ត្រូវសហការរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្សារនីមួយៗអោយបានល្អ ។ ក្នុងនោះអភិបាលរងទទួលបន្ទុក លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ និងលោកចៅសង្កាត់ពាក់ព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់រថយន្តដឹកទំញធុនធំ ចេញចូលរាជធានីភ្នំពេញដែលខុសម៉ោងកំណត់ផងដែរ ។

ចំពោះ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកចៅសង្កាត់ពាក់ព័ន្ធ ស្នើរៀចំកម្លាំង ដើម្បីត្រៀមសហការ ការកកស្ទះចរាចរនៅដងផ្លូវនានា និងនៅតាមច្រកចេញចូលតាមវត្តនីមួយៗ  ។ ចំពោះគោលដៅការពារ ត្រូវដាក់កម្លាំងនគរបាលខណ្ឌ កម្លាំងប៉េអឹមខណ្ឌ កម្លាំងប្រជាការពារខណ្ឌ សង្កាត់នៅគ្រប់វត្តទាំងអស់។

គណៈបញ្ជាការឯកភាពសង្កាត់នីមួយៗ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នចំពោះអគ្គិភ័យ មុននឹងចេញដំណើរទៅទីជិត ទីឆ្ងាយ ត្រូវពិនិត្យ មើលភ្លើងទៀន ធូប និងបិទបារ៉ែតភ្លើងឲ្យបានស្រួលបួលជាមុន ។ អធិការនគរបាលខណ្ឌ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ គ្រប់សង្កាត់ និងផ្សារ ត្រូវរាយការណ៍អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ តាមវត្ត និងតាមមូលដ្ឋាននីមួយៗ រៀលរាល់ថ្ងៃត្រឹមម៉ោង១៥,០០ នៃថ្ងៃនីមួយៗ ។ អភិបាលរង ទទួលតាមវេនប្រចាំការនីមួយៗ ត្រូវបូកសរុបសភាពការណ៍នេះជាប្រចាំ និងលោកនាយករដ្ឋបាល ត្រូវបូកសរុប និងធ្វើរបាយការណ៍ជូនសាលារាជធានី ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ បានបញ្ជាក់ថា គ្រប់កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីភូមិសង្កាត់ទាំងអស់ ទទួលបានផែនការនេះហើយ ត្រូវ ធ្វើយ៉ាងណាយក ចិត្តទុកដាក់ខ្ពស់ ខិតខំប្រឹងប្រែងអនុវត្តទៅតាមអ្វី ដែលអង្គប្រជុំបានលើកឡើង ដើម្បីធានាបាននូវ សន្តិសុខសណ្តាប់  សុវត្ថិភាព និងស្ថេរភាព ប្រជាពលរដ្ឋក្នុង មូលដ្ឋាន ឲ្យប្រកបទៅដោយភាពសុខសាន្ត ក្នុងឱកាស ថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិយើងនេះ៕