សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត អញ្ជើញកាន់បិណ្ឌ វេនទី៤ នៅវត្តលង្កា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ បានអញ្ជើញទៅកាន់បិណ្ឌវេន ទី៤ នៅវត្តលង្កា ដែលស្ថិតនៅក្បែរភូមិគ្រឹះរបស់សម្តេច។ កូនៗ ចៅៗ និងសាច់ញាតិរបស់សម្តេច ព្រមទាំងមន្រ្តីរាជការជាច្រើនរូប ទៀត ក៏បានអញ្ជើញទៅកាន់បិណ្ឌរួមជាមួយសម្តេចទាំងពីរផងដែរ។

ជាមួយនិងរូបភាពអញ្ជើញទៅចូលរួមកាន់បិណ្ឌជាច្រើនសន្លឹក ដែលបង្ហោះលើទំព័រ Facebook សម្តេច តេជោ ហ៊ុន សែន បានថ្លែងខ្លីថា សម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែគោរពប្រណិប័តន៍ និងជួយ ទំនុកបម្រុងឧបត្ថម្ភគ្រប់យ៉ាង ដើម្បីលើកស្ទួយព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរីក ចម្រើនល្អរឹងមាំនៅក្នុងប្រទេស។

សម្តេចតេជោ បានបញ្ជាក់ថា សព្វថ្ងៃនេះ ព្រះពុទ្ឋសាសនា បានចូលរួមចំណែក និងដើរតួយ៉ាងសំខាន់ ក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងប្រទេស។

សម្តេចតេជោ ក៏បានផ្ញើសារជូនប្រជាពុទ្ឋបរិស័ទខ្មែរទូទាំងប្រទេស បានជួបជុំធ្វើបុណ្យទានជាមួយ ក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និងសូមឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់ ស្រុកកំណើត ទោះទីជិតឆ្ងាយក្តី គឺសូមមានសុវត្ថិភាពគ្រប់ពេល៕