LG V10 ស្មាតហ្វូនថ្មី ទំនើបចុងក្រោយរបស់ LG

LG V10 ស្មាតហ្វូនថ្មី ទំនើបចុងក្រោយរបស់ LG

LG V10 គឺជាស្មាតហ្វូនថ្មីចុងក្រោយរបស់ក្រុមហ៊ុន LG ដែលបានរចនារូបរាងយ៉ាងប្រណិត ជាមួយនឹងអេក្រង់ធំ ៥.៧ អ៊ីង ប្រភេទ QHD អាចអោយយើងមើលរូបភាព វីដេអូ បានយ៉ាងច្បាស់ត្រជាក់ភ្នែក ទោះជានៅក្រោមពន្លឺថ្ងៃក៏ដោយ ។ LG V10 មានកាមេរ៉ាក្រោយទំហំ ១៦ មេហ្គាភិចសែល រួមជាមួយនឹង LED Flash ចំនួន២គ្រាប់ជាប់គ្នា អាចអោយយើងថតរូប ថតវីដេអូ បានច្បាស់ល្អណាស់ មិនថាកន្លែងងងឹត រឺភ្លឺ លើសពីនេះ កាមេរ៉ាមុខរបស់វា អាចអោយយើងថតរូប Selfie បានច្បាស់ល្អ មិនចាញ់កាមេរ៉ាក្រោយប៉ុន្មានទេ ។ វាប្រើប្រាស់ស៊ីភីយូប្រភេទ Octa-Core រ៉េមទំហំដល់ទៅ ៤ជីកាបៃ ជួយអោយការដោនឡូត Game កម្មវិធី បានយ៉ាងលឿន ព្រមទាំងអាចលេង Game ធំៗ និងប្រើប្រាស់កម្មវិធីធំៗ បានដោយស្រួល គ្មានបញ្ហាឡើយ ។ LG V10 នាំមកនូវមេម៉ូរីម៉ាស៊ីនទំហំ ៦៤ជីកាបៃ អាចផ្ទុកឯកសារបានច្រើនបំផុត ហើយមាន ៥ព៌ណ យ៉ាងស្រស់ស្អាតសំរាប់អោយលោកអ្នកជ្រើសរើសបាន ដូចមាននៅក្នុងរូប ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ LG V10​ ដែលមានដូចខាងក្រោម៖

-គាំទ្រ : GSM / HSPA / LTE
-អេក្រង់ : 5.7 inches
-បន្ទះឈីប : Qualcomm Snapdragon 808 SoC
-CPU : Octa-core 1.8 GHz
-RAM : 4 GB
-Memory ខាងក្នុង : 64 GB
-Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 128 GB
-កាមេរ៉ាក្រោយ : 16 MP
-កាមេរ៉ាមុខ : 5 MP
-ថាមពលថ្ម : Li-Ion 3000 mAh
-ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop)
-ពណ៌ : Space Black, Luxe White, Modern Beige, Ocean Blue, and Opal Blue
---------------------------------------
ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus LG V10 ស្មាតហ្វូនថ្មី ទំនើបចុងក្រោយរបស់ LG
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com LG V10 ស្មាតហ្វូនថ្មី ទំនើបចុងក្រោយរបស់ LG

ចុះថ្ងៃទី 01 ខែតុលា ឆ្នាំ 2015 Sovann2

LG V10 ស្មាតហ្វូនថ្មី ទំនើបចុងក្រោយរបស់ LG
LG V10 ស្មាតហ្វូនថ្មី ទំនើបចុងក្រោយរបស់ LG