ណាសាផ្តាច់ ទំនាក់ទំនងដៃគូ ជាមួយនឹងក្រុម អង្កេតអាចម៍ផ្កាយ ឯកជនមួយ

អវកាស៖ ប្រភពព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៥ បានឲ្យ ដឹងថា ទីភ្នាក់អវកាស ណាសា បានផ្តាច់កិច្ចសន្យាជាមួយ នឹងក្រុមអង្កេតឯកជនមួយ ដែលមានបំណងបង្កើត បេសកកម្មអង្កេតអាចម៍ ផ្កាយ នៅក្នុងលំហអាកាស។

ការសំរេចចិត្តនេះ ត្រូវបានធ្វើឡើងដោយ ភ្នាក់ងារអវកាសណាសា ដោយពួកគេគិតថា ការបង្កើតកែវយឺតអវកាស ខ្នាតធំដើម្បីពិនិត្យមើល វត្ដុអវកាសផ្សេងៗ ដែលមាននៅក្នុង លំហអាកាស នឹងអាចបំផ្លាញស្រទាប់ បរិយាកាស របស់ ភពផែនដីយ៉ាងធ្ងន់ធ្ងរ នៅក្នុងថ្ងៃណាមួយ។

ភ្នាក់ងារអវកាសណាសាបាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះថា យើងនឹងបញ្ចប់ គំរោងការក្នុងការបង្កើត ផ្កាយរណប និងកែវយឺតអវកាស ប្រវែង ១៤០ម៉ែត្រ ដើម្បីតាមដាន វត្ថុអវកាស តម្លៃ៤៥០លានដុល្លារ សហរដ្ឋអាមេរិក ដោយសារតែវាអាចនាំឲ្យមាន ផលប៉ះពាល់ដល់ភពផែនដី។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមអង្កេតឯកជន Sentinel ក៏គ្មានទំនុកចិត្ត និងភាពជាក់លាក់នៅ ក្នុងកិច្ចសន្យា ក្នុងការបង្កើត គំរោងនេះផងដែរ។ ហេតុដូច្នេះហើយទើបណាសា បានប្រកាសផ្តាច់កិច្ចទំនាក់ទំនង ការងារជាមួយក្រុមអង្កេត ឯកជនមួយនេះ៕

ណាសាផ្តាច់ ទំនាក់ទំនងដៃគូ ជាមួយនឹងក្រុម អង្កេតអាចម៍ផ្កាយ ឯកជនមួយ