៤ ចំណុច ដែលអ្នកគួរដឹង អំពីទារកអាយុ ១ ខែ

៤ ចំណុច ដែលអ្នកគួរដឹង អំពីទារកអាយុ ១ ខែ

•    របៀបនៃការគេង របស់គេយ៉ាងណាដែរ?
ជាធម្មតា ទារក នឹងគេងថ្ងៃប្រហែលជា ២ ទៅ ៣ ម៉ោងម្តង និងពេលយប់ ដែលសរុបទៅប្រហែលជា ១៥ ម៉ោង។

•    គួរឲ្យគេគេងផ្ងារ ឬគេងផ្អៀង?
ដើម្បីកាត់បន្ថយបញ្ហានានា អ្នកគួរតែដាក់កូនឲ្យគេងផ្ងារ ហើយអាចដូរទៅជាចំហៀង ម្តងម្កាលបាន។

•    ទារកនឹងឃ្លាននៅពេលណា? ធ្វើម៉េចទើបដឹងថាគេឃ្លាន?
ជាទូទៅ ទារកមានអាយុ ១ ខែ នឹងឃ្លានក្នុងរយៈពេល ២ ទៅ ៣ ម៉ោងម្តង ឬគេនឹងយំប្រាប់ឲ្យអ្នកដឹង។

•    ចលនាពោះវៀនរបស់គេយ៉ាងណាដែរ?
លាមកទន់ គឺល្អបំផុត ប៉ុន្តែ ពណ៌អាចខុសៗគ្នា។ លាមករឹង បញ្ជាក់ថា ទារកខ្វះជាតិទឹក ឬមានបញ្ហាទល់លាមក៕

អត្ថបទប្រែសម្រួល ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។