GDG DevFest វេទិកា​​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ Google


GDG DevFest វេទិកា​​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ Google

សិក្ខាសាលា​ជួបជុំ​ពិភាក្សា​ពី​រាល់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Google (DevFest) នឹង​ធ្វើ​ឡើង​រយៈ​ពេល​២ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ៣ តុលា​ដល់​ថ្ងៃ​ទី៤តុលា​ខាង​មុខ​នេះ។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​វត្តមាន​វាគ្មិន​ជំនាញ​ចូល​រួម​​បក​ស្រាយ​និង​ពន្យល់​ណែនាំ​អំពី​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Google ដែល​បាន​បង្កើត​ឡើង ក៏​ដូចជា​ផ្ដល់​សេវាកម្ម​ទៅ​លើ​បច្ចេកវិទ្យា​ផ្សេងៗ​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ទៅ​ដល់​អ្នក​ចូល​រួម​ដែល​មាន​ចំណាប់​អារម្មណ៍។

 

GDG DevFest វេទិកា​​ស្វែង​យល់​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ Google

 

តើ DevFest ជាអ្វី? DevFest ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ នៅ​សហរដ្ឋអាមេរិក ដោយ​ក្រុមហ៊ុន Google ក្នុង​គោលបំណង​ជួបជុំ​ជាមួយ​នឹង​អ្នក​អភិវឌ្ឍ​ក្នុង​តំបន់ (Local Developer) និង​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​មក​សិក្សា បង្រៀន បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅមក។

 

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ផ្ដោត​ចម្បង​លើ​បច្ចេកវិទ្យា​នានា​របស់ Google មាន​ដូចជា Android, App Engine, Google Maps, Drive ជា​ដើម។ DevFest ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តាម​ប្រទេស​ជាង ១០០ នៅ​ទូទាំង​ពិភពលោក ដោយ​មាន​កិច្ចសហការ​និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Google ។

 

សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ចូល​រួម​សិក្ខាសាលា DevFest អាច​ចុះ​ឈ្មោះ​បាន​ដោយ​សេរី​ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ http://devfestkh2015.eventbrite.com រួម​បំពេញ​ឈ្មោះ​និង​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​បំពេញ។ សិក្ខាសាលា DevFest នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)​ ដែល​មាន​​ទីតាំង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ៕

 

អត្ថបទ៖ ប៉ែត ផាន់និត