​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​លង្កា

ភ្នំពេញ: នៅ​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ក្រុមគ្រួសារ បាន​អញ្ជើញ​រាប់បាត្រ នៅក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៤ រួមជាមួយ​មន្ត្រីរាជកា​រ និង​បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​នាក់ នៅ​វត្ត​លង្កា រាជធានី​ភ្នំពេញ​។​

​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គោរព​ប្រណិប័តន៍ និង​ជួយ​ទំនុក បម្រុង ឧបត្ថម្ភ​គ្រប់យ៉ាង ដើម្បី​លើកស្ទួយ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​រដ្ឋ ឲ្យ​កាន់តែ​រីកចម្រើន​ល្អ រឹងមាំ​នៅក្នុង​ប្រទេស​។​

​សព្វថ្ងៃនេះ ព្រះពុទ្ធសាសនា បាន​ចូលរួមចំណែក និង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ថែរក្សា​សុខសន្តិភាព នៅក្នុង​ប្រទេស​យើង​។​

​សូម​បងប្អូន​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំងប្រទេស បាន​ជួបជុំ​ធ្វើ​បុណ្យទាន ជាមួយ​ក្រុមគ្រួសារ ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​សូម​ការធ្វើ​​ដំណើរ​របស់​ប្រជាពលរដ្ឋ ទៅកាន់​ស្រុកកំណើត ទោះ​ទីជិត​ឆ្ងាយ​ក្តី គឺ​សូម​មាន​សុវត្ថិភាព​គ្រប់ពេល​៕V​/S