ម៉ូតូ​២​គ្រឿង​សាក​កម្លាំង​រងរបួស​ធ្ងន់​២​នាក់ នៅ​ផ្លូវជាតិ​លេខ​១

ស្វាយរៀង:  ម៉ូតូ​២​គ្រឿង​សាក​កម្លាំង បណ្តាល​ឲ្យ​យុវជន​២​នាក់​រងរបួស​ធ្ងន់ ។​ដែល​ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​ប្រមាណ​៨​យប់​​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​ទួល​អង្គប់ ឃុំ សំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយទាប​បានអោយដឹងថា អ្នកបើក​ម៉ូតូ​បង្ក​មានឈ្មោះ​ម៉េ​តមាត ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ ជាងឈើ រស់​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀងក្រុង ស្វាយរៀង ខេត្តស្វាយរៀង​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ពេជ្រសានី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករ រស់នៅ​ភូមិ ទួល​អង្គប់ ឃុំ​សំបួរស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង​។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា វេ​វ ពណ៌ ក្រហម គ្មាន​ស្លាក​លេខ​បើក​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​ពីទិសខាងកើត​ទៅ​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់
ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ​បើក​ដោយ​យុវជន​ម្នាក់ ដែល​បើក​បញ្ច្រាស់ទិស​គ្នាយ៉ាងពេញទំហឹង​បណ្ដាលអោយ​ដួល​រងរបួស​ធ្ងន់​ទាំង​២​នាក់​តែម្តង​។​

​ក្រោយមក​កម្លាំង​សមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​ទាក់ទង​រថយន្ត​សាមុយ​មក​យកជនរងគ្រោះ​ទាំង​២​នាក់​ទៅ​ព្យាបាល​។ ចំណែក​មធ្យោបាយ​ទាំង​២​ត្រូវ​​បាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះ​ស្រា​គ្នា​ជា​ក្រោយ​តាមនី
តិវិធី​។​

សមត្ថកិច្ច​នគ​បាល​បន្ថែមទៀតថា​មូលហេតុ​គឺ​បណ្ដាលមកពី ម៉ូតូ​ម៉ាក​ហុងដា​វេ​វ ពណ៌ក្រហម បើកបរ​ល្បឿន​លឿន​និង​ខ្វះ​ការប្រុងប្រយ័ត្ន ៕​R​