កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពុក​ឬ​ស្សី​ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​

កណ្តាល: ​កម្លាំង​ផ្នែក នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពុក​ឬ​ស្សីបាន​ស្រាវជ្រាវ​និង​បង្ក្រាប​ចាប់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​​របស់​សាលាដំបូង​ខេត្តកណ្ដាល​។​

​ដែល​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង កាលពី​ម៉ោងជាង​៩ ព្រឹក ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៥នៅ​ចំណុច​ភូមិ​ពុក​ឬ​ស្សី​កណ្តាល ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនល្មើស​ដែល​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ចាន់ សាវិត ហៅ​អូន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​កសិករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ពុក​ឬ​ស្សី​កណ្តាល ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ការចាប់ខ្លួន​នេះ​ដោយយោង​តាម​ដីកា​លេខ​៖៤៧៦​ដកប​ចខ ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៤ របស់លោក លឹម សុគ​ន្ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្តាល​ពីបទ​៖ ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ ពុក​ឬ​ស្សី​ក្រោម ឃុំ ពុក​ឬ​ស្សី​ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល កាលពី​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០១១​។​

​ករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕R​

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពុក​ឬ​ស្សី​ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពុក​ឬ​ស្សី​ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​