[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.11 El Capitan អោយប្រើប្រាស់ ជាផ្លូវការហើយ

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.11 El Capitan អោយប្រើប្រាស់ ជាផ្លូវការហើយ
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.11 ឈ្មោះថា El Capitan ជាផ្លូវការហើយ សំរាប់ អ្នកប្រើប្រាស់ ម៉ាសីុន Mac ទាំងអស់។ El Capitan គឺជា ការកែប្រែបន្ថែមពីលើ Yosemite ដោយផ្តោតទៅលើ ល្បឿនប្រើការ និងស្ថេរភាព ព្រមទាំងមកជាមួយ មុខងារថ្មីៗ មួយចំនួន ដូចតទៅ:

• មុខងារបែងចែកអេក្រង់ជាពីរ ដោយអាចបើកប្រើ កម្មវិធីពីរក្នុងពេលដំណាលគ្នា ដូចនៅលើ iPad Air 2 ដែរ
• ការរាវរកឆ្លាតវៃ ដោយប្រើ កម្មវិធី Spotlight ដូចជា ការរាវរកព័ត៌មានពី អាកាសធាតុ, កីឡា, តំលៃភាគហ៊ុន ជាដើម
• បន្ថែមមុខងារ បញ្ជារដោយប្រើកាយវិការ នៅក្នុង កម្មវិធីឆែកអីុម៉ែល Mail ដូចជា អូសម្រាមដៃលើ Trackpad នៅលើ សារក្នុង Inbox ដើម្បីលុបសារ ឬកត់ចំណាំថា បានអានរួចហើយ
• កម្មវិធីកត់ត្រា Notes ឥឡូវ អាចដាក់ ទំរង់អត្ថបទ ស្រដៀង កម្មវិធី MS Words ដែរ ហើយថែមទាំងអាច បន្ថែម រូបភាព វីដេអូ ឯកសារ លីងវិុបសាយ និងទីតាំងផែនទី ជាដើម
• កម្មវិធី Photos អាចរៀបចំទុកដាក់រូបភាពអ្នក កាន់តែមាន សណ្តាប់ធ្នាប់ជាងមុន ហើយថែមទាំងអាច បើកមើល រូបភាពដែលមាននៅលើ iCloud Photo Library ព្រមទាំងអាច កែកុនរូបភាពទាំងនោះ បានទៀតផង
• កម្មវិធីបើកមើលវិុបសាយ Safari ថ្មី អាចរក្សាទុក អាសយដ្ឋាន ដើម្បីបើកមើលពេលក្រោយបានលឿន (Pin Sites) ព្រមទាំងអាច បិទសម្លេងចំរៀង ដែលវិុបសាយណាមួយ បានចាក់លេងទៀតផង
• កម្មវិធី ផែនទី Maps ជាមួយមុខងារបង្ហាញ ទីតាំងចំណតរថយន្ត និងរថភ្លើង
• ពុម្ពអក្សរថ្មី San Francisco សំរាប់ភាសាអង់គ្លេស, PingFang (苹方) សំរាប់ភាសាចិន និង Hiragana Sans សំរាប់ភាសាជប៉ុន
• ល្បឿនគណនាក្រាហ្វិកកាន់តែលឿនជាមួយ មុខងារ Metal[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.11 El Capitan អោយប្រើប្រាស់ ជាផ្លូវការហើយ[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.11 El Capitan អោយប្រើប្រាស់ ជាផ្លូវការហើយ
[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការណ៍ OS X 10.11 El Capitan អោយប្រើប្រាស់ ជាផ្លូវការហើយលោកអ្នក អាចអាប់ដេត ទៅកាន់កំណែទំរង់ថ្មីនេះ ដោយឥតគិតថ្លៃ តាមរយៈកម្មវិធី App Store នៅលើ ម៉ាសីុន Mac: https://itunes.apple.com/app/os-x-yosemite/id1018109117៕» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)