នី មុន្នីនាថ សម្ពោធ​ហាង​វិទ្យាល័យ​បុកល្ហុង កាលពី​យប់មិញ

កាលពី​យប់មិញ តារា​សម្តែង​សម្បូរ​ទឹកភ្នែក នី មុន្នីនាថ បាន​សម្ពោធ​ហាង​វិទ្យាល័យ​បុកល្ហុង ដែលមាន​ទីតាំងនៅ​ខាងក្រោយ​រោងកុន​លុ​ច្ស​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​តារា​ជាច្រើន ដែលជា​មិត្តភក្តិ​របស់​នាង​។​​គ្រាន់តែ​លឺឈ្មោះ​ហាង​របស់ នី មុន្នីនាថ ក៏មាន​អារ​ម្ម​ណ៏​ថា ទាក់ទាញ​ចង់ទៅ​ញ៉ាំ​បុកល្ហុង​នៅ ទីនោះ​ដែរ​។​

នាង​បាន​បើកសម្ពោធ កាលពី​យប់មិញ ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ជាច្រើន មានដូចជា​ស្រី​ស្អាត​តូ​តា សូ​ដា នី​តា ពៅ លីដា មួយ មួយ ទឹម វ​ត្តី លោក​យ៉ែម សំ​អូន អេ​ឡិច ចាន់​ត្រា​និង​លោក​សាយ សៀ​រ៉ា ជាដើម​។​ជាមួយនិង​ទឹកមុខ​រីករាយ​ថៅកែ​ស្រី​រូបនេះ​រំពឹងថា ហាង វិទ្យាល័យ​បុកល្ហុង​របស់​នាង​និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ជាច្រើន​។​តាមរយៈ​ទីតាំង និង​ការតុបតែង​ហាង គេ​អាច​សន្និដ្ឋានថា ហាង​មួយ​នេះ ចំណាយ​ដើមទុន​ច្រើន​គួរសម​។​អ្វីដែល​កត់ សម្គាល់​នាពេល​កន្លងមក​នោះ ម្តាយ​របស់ នី មុន្នីនាថ ធ្លាប់​បដិសេធថា កូនស្រី​របស់​អ្នកស្រី​មិនមាន​របរជំនួញ​អ្វី ក្រៅពី​ការងារ​សិល្បៈ​នោះទេ​។​ប៉ុន្តែ​កាលពី​យប់មិញ​( ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៥ )​មិត្តភក្តិ ដែលមាន​វត្តមាន​នៅក្នុង​ការសម្ពោធ វិទ្យាល័យ​បុកល្ហុង របស់​នាង​សុទ្ធតែ​អះអាងថា ហាង​នេះ​ជា​របស់​នី មុន្នីនាថ​។​

​អ្វីដែល​ចាប់​អារ​ម្ម​ណ៏​នោះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ស្រី​ស្អាត​នី មុន្នីនាថ មានបំណង​ចាកចេញ​ពី ការងារ​សម្តែង​ហើយ​រៀបការ​និង​ចាក​ចេញទៅ​រស់​នៅឯ​ក្រៅប្រទេស​ជាមួយ​ម្ចាស់​ស្នេហ៍​របស់​នាង​។​ ​ចេ​នី​