សម្តេចតេជោ ហ៊ុន សែន​៖ ព្រះពុទ្ឋសាសនា​បានចូលរួមចំណែក​និងដើរតួយ៉ាងសំខាន់​ក្នុងការថែរក្សាសន្តិភាព

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គម​ (Facebook)​ ផ្លូវការរបស់​សម្តេចបង្ហោះ​ជាងមួយ​ម៉ោងមុននេះ​ដោយបញ្ជាក់ថា ​"សព្វថ្ងៃនេះព្រះពុទ្ឋសាសនា ​បានចូលរួមចំណែកនិង​ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា​សុខសន្តិភាពនៅក្នុងប្រទេសយើង ​។ សូមបងប្អូន​ពុទ្ឋបរិស័ទខ្មែរ​ទូទាំងប្រទេស ​បានជួបជុំធ្វើបុណ្យទាន​ជាមួយក្រុមគ្រួសារ​ប្រកបដោយភាពសប្បាយរីករាយ ​និង សូមការធ្វើដំណើរ​របស់ប្រជាពលរដ្ឋទៅ​កាន់ស្រុកកំណើត​ ទោះទី​ជិត​ឆ្ងាយ​ក្តីគឺ​សូមមានសុវត្ថិភាពគ្រប់ពេល" ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ខាងលើនេះ ​បានធ្វើឡើងក្នុងឱកាសដែលសម្តេចនិង​ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​និងក្រុមគ្រួសារ បាន​អញ្ជើញ​រាប់បាត្រនៅក្នុង​ពិធីកាន់បិណ្ឌវេនទី៤​ រួមជាមួយមន្រ្តីរាជការ​ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប​ នៅវត្តលង្កា រាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី០១ ​តុលា ២០១៥។