អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​របស់​យូមែន រ៉ៃត៍ វ៉ច្ឆ ចុះ​ថ្ងៃ​ទី​១ តុលា ចាត់​ទុក​ការ​ចោទប្រកាន់​របស់​អាជ្ញាធរ លើ​សមាជិក​ព្រឹទ្ធសភា​បក្ស​​សម រង្ស៊ី លោក ហុង សុខហួរ ជុំវិញ​ការ​ក្លែង​ឯកសារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា​គ្មាន​មូលដ្ឋាន។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ តាម​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ចោទ​ថា​លោក​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទាក់ទង​នឹង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម​ឆ្នាំ​១៩៧៩។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។