CNRP រៀបចំសិក្ខា សាលាស្តីពី «ដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ដើម្បីនាំមក នូវការផ្លាស់ប្តូរ»

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានប្រកាសរៀបចំ សិក្ខា សាលាមួយ ស្តីពីការ «ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ» ក្រោមអធិបតីភាព លោក សម រង្ស៊ី ប្រធានគណបក្ស និង លោក គឹម សុខា អនុប្រធានគណបក្ស នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ CNRP ចេញនៅថ្ងៃត្រង់ទី០១ ខែតុលា ឆ្នាំ២០១៥នេះ។

កម្មវិធីសិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨៖០០ព្រឹកដល់ ម៉ោង ១៦៖៣០នាទី។ ក្រោយពីបញ្ចប់សិក្ខាសាលា នៅម៉ោង១៦៖៣០នាទី នឹងមានសន្និសិទ្ធកាសែត មួយ ក្រោមអធិបតីភាព លោក សម រង្ស៊ី និង លោក កឹម សុខា៕

CNRP រៀបចំសិក្ខា សាលាស្តីពី «ដំណើរឆ្ពោះ ទៅរកការបោះឆ្នោត ដើម្បីនាំមក នូវការផ្លាស់ប្តូរ»