នគរបាល ខណ្ឌដូនពេញ បង្ក្រាបមេជួញដូរ គ្រឿងញៀនម្នាក់ ដកហូតថ្នាំជិត១០០កញ្ចប់ នៅសង្កាត់ស្រះចក

ភ្នំពេញ : កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ សហការជាមួយ នគរបាលប៉ុស្តិស្រះចក នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥នេះ បានស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន មេខ្លោងខាងជួញដូរគ្រឿងញៀនម្នាក់ ដោយដកហូតថ្នាំញៀន ចំនួន៩២កញ្ចប់ ក្នុងនោះកញ្ចប់ធំ១៣កញ្ចប់ ស្ថិតរង់ចំណុចមុខផ្ទះលេខ69 ផ្លូវ70 ភូមិ20 ក្រុម248 សង្កាត់ស្រះចក ខណ:ជន សង្ស័យកំពុងធ្វើសកម្មភាពនៅទីនោះ។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានអោយដឹងថា ជនសង្ស័យឈ្មោះ ភេព ថុល អាយុ56ឆ្នាំ ស្រុកកំណើតនៅភូមិព្រែកគង់រាជ ឃុំព្រែករីយ ស្រុកល្វាវអែមខេត្តកណ្តាល ហើយបច្ចុប្បន្ន ស្នាក់នៅផ្ទះ បងស្រីបង្កើត ក្នុងរាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ ។

លោកអធិការខណ្ឌបានបញ្ជាក់ថា ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងរបស់លោកក៏បានដកហូត វត្ថុតាងមួយចំនួនទៀត រួមមាន ទូរស័ព្ទចំនួនពីរគ្រឿង និង លុយខ្មែរ១៦៤៥០០រៀលផងដែរ។

លោក ហួត ចាន់យ៉ារ៉ាន់ បានបន្តថា ក្រោមការបញ្ជាពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងរបស់លោកបាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់បក្ខពួកបន្ថែមទៀត ដែលកំពុងរត់គេចខ្លួន ។

 បច្ចុប្បន្ន:ជនសង្ស័យកំពុងឃាត់ធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដួនពេញដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

នគរបាល ខណ្ឌដូនពេញ បង្ក្រាបមេជួញដូរ គ្រឿងញៀនម្នាក់ ដកហូតថ្នាំជិត១០០កញ្ចប់ នៅសង្កាត់ស្រះចក

នគរបាល ខណ្ឌដូនពេញ បង្ក្រាបមេជួញដូរ គ្រឿងញៀនម្នាក់ ដកហូតថ្នាំជិត១០០កញ្ចប់ នៅសង្កាត់ស្រះចក